បាល់ទាត់អន្តរជាតិ
Raphinha ព្យាយាមរហូតក្លាយជាកីឡាករឆ្នើម ព្រោះធ្លាប់មានមិត្តភក្ដិជាអ្នកជួញដូរគ្រឿងញៀន
ទោះបីមិនទាន់មានសមិទ្ធផលជាដុំកំភួន និងបង្ហាញខ្លួនបានលេចធ្លោរខ្លាំងពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ Raphinha ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើម និងជោគជ័យមួយរូប ជាពិសេសនៅពេលដែលរូបគេបានផ្ទេរមកលេងឲ្យក្លឹបកំពូលនៅអេស្ប៉ាញ FC Barcelona។
ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះ បានសារភាពថា ការឃើញមិត្តភក្តិកាលពីកុមារភាពរបស់ខ្លួន ត្រូវបានបំផ្លាញដោយសារប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម គឺជាកត្តាសំខាន់បំផុតមួយក្នុងការជម្រុញឲ្យគាត់ផ្តោតលើបាល់ទាត់ រហូតក្លាយជាកីឡាករបាល់ទាត់អាជីពដូចសព្វថ្ងៃ។
Raphinha ធំធាត់ឡើងនៅក្នុងស្រុក Restinga នៃទីក្រុង Porto Alegre បាននិយាយដោយបើកចំហអំពីមិត្តភ័ក្តិរបស់ខ្លួនដែលវង្វេងជាមួយការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗជាច្រើនទៀត។ គាត់បានលើកឡើងថា មនុស្សដែលកើតនៅតំបន់ជាមួយគាត់ពិបាកនឹងគេចចេញពីរឿងដែលពាក់ព័ន្ធនឹងគ្រឿងញៀនណាស់ ហើយគាត់បានបាត់បង់មិត្តភ័ក្តិជាច្រើននៅក្នុងពិភពឧក្រិដ្ឋកម្មនៃការជួញដូរគ្រឿងញៀន និងមានមិត្តខ្លះទៀតមានសមត្ថភាពលេងបាល់បានល្អជាងគាត់ដប់ដង។
ដូចគ្នានេះដែរ Raphinha បានបន្ថែមទៀតថា ក្តីស្រមៃកាលពីកុមារភាពរបស់គាត់គឺចង់លេងនៅ Premier League។ ប៉ុន្តែ Idol កាលពីកុមារភាពរបស់គាត់ Ronaldinho Gaucho គឺជាកីឡាកររបស់ Barcelona ដូច្នេះគាត់មានក្តីសុបិនចង់ក្លាយជាកីឡាកររបស់ Barcelona ដូចគ្នា។
ប្រភព: 90 Min