Connect with us

បាល់ទាត់អន្តរជាតិ

6 ហេតុផល ដែល Lionel Messi សម​នឹង​ឈ្នះ Ballon d’Or ឆ្នាំ​នេះ

Published

on

1. គាត់​បាន​ឈ្នះ​ពាន World Cup

ការ​ឈ្នះ​ពាន World Cup ស្ទើរ​តែ​មិន​អាច​កើត​ឡើង​ទៅ​ហើយ​ក្នុង​ជីវិត​បាល់ទាត់​របស់ Messi ប៉ុន្តែ​ទីបំផុត​គាត់​បាន​ឈ្នះវា​កាល​ពី​ឆ្នាំ​មុន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ កីឡាករវ័យ 36 ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ជាមួយ​ប្រទេស​របស់​គាត់ ដែល​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​មិន​អាច​កាត់​ថ្លៃ​បាន។

2. Messi ឈ្នះ​ពាន​បាល់មាស ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ World Cup

ក្រៅ​ពី​តួនាទី​ជា​កាពីតែន​ក្រុម​ដ៏​ល្អ Lionel Messi ក៏​បាន​បង្ហាញ​ខ្លួន​ដ៏​លេចធ្លោរ​នៅ​ក្នុង​ដំណើរ​ផ្សងព្រេង​ឈ្នះពាន​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ផងដែរ។ ស្រប​ពេល​នៃ​ការ​លើក​ពាន World Cup ជាមួយ​អាហ្សង់ទីន​ដែរ​នោះ Messi គឺ​ជា​កីឡាករ​ដ៏​លេចធ្លោរ​បំផុត ហើយ​គាត់​ស្ទើរតែ​បាន​ឈ្នះ​ស្បែកជើង​មាស​ទៀត​ផង ដោយ​ចាញ់​គ្រាប់​បាល់​របស់ Kylian Mbappe ត្រឹមតែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

3. រដូវកាល​ដ៏​ល្អ​របស់ Messi ជាមួយ​ក្លឹប PSG

បន្ទាប់​ពី​រដូវកាល​ដំបូង​របស់​គាត់​នៅ​ប្រទេស​បារាំង រដូវកាល​មុន​នេះ គាត់​បាន​បង្ហាញ​ទម្រង់​លេច​ធ្លោរ​ឡើង​វិញ​ដោយ​ស៊ុត​បញ្ចូលទី​បាន 21 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 41 ប្រកួត។ Lionel Messi ក៏​បាន​លើក​ពាន League 1 និង Trophée des Champions ជា​មួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain ផង​ដែរ។

4. Messi ជាប់​ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​របស់ FIFA

Messi ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាករ​ល្អ​បំផុត ដែល​នោះ​ជា​ការ​បោះឆ្នោត​ពី​សំណាក់​ប្រព័ន្ធផ្សព្វផ្សាយ និង​គ្រូបង្វឹក។ គាត់​បាន​ឈ្នះ​ការ​ការបោះឆ្នោត​លើស​ពី 50% ដោយ​សារ​សមិទ្ធិផល​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក។

5. ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ធ្លាប់​ឈ្នះពាន​បាល់មាស​បាន​ពីរ​ដង​នៅ World Cup

Lionel Messi ជា​កីឡាករ​តែ​ម្នាក់​គត់ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ World Cup ដោយ​កាល​ពី​លើក​ដំបូង ពេល​អាហ្សង់ទីន​ចាញ់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​ទល់​នឹង​អាឡឺម៉ង់ កាល​ពី​ឆ្នាំ 2014 និង​លើក​ទីពីរ​គឺ​ពេល​ដែល​ក្រុម​របស់​គាត់​លើក​ពាន​កាល​ពី​ឆ្នាំ​មុន (2022)។

6. Erling Haaland តែងតែ​លេង​មិន​សូវ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ធំៗ

ក្រៅ​ពី​រៀប​រាប់​ពី​គុណ​សម្បត្តិ​របស់ Messi ហើយ​នោះ យើង​នឹង​ចោល​ភ្នែក​ក្រឡេក​មក​មើល​គូ​ប្រជែង​របស់​គាត់ Erling Haaland។ ខ្សែ​ប្រយុទ្ធ​រូប​នេះ តែងតែ​ជួយ​ក្រុម​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ធំៗ​ដូច​ជា​វគ្គ​ផ្ដាច់ព្រ័ត​ជា​ដើម គាត់​មាន​គុណភាព​នៃ​ទម្រង់​លេង​ធ្លាក់​ចុះ។ ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ចំនួន​បី​គឺ Community Shield, FA Cup និង​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League គត់​មិន​បាន​ស៊ុតបញ្ចូលទី​ឡើយ។

ប្រភព: Givemesport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២