បាល់ទាត់អន្តរជាតិ
Lionel Messi អាចនឹងឈ្នះពានដ៏កម្របំផុត Super Ballon d’Or
ក្តីស្រមៃពេញមួយជីវិតរបស់តារាឆ្នើម Lionel Messi គឺការឈ្នះពាន World Cup ជាមួយអាហ្សង់ទីន ហើយវាបានកើតឡើងនៅឆ្នាំនេះ បន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះក្រុមការពារតំណែងជើងឯកបារាំង តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីចុងម៉ោង។
ដំបូងឡើយនៅពេលដែល Messi មិនទាន់ឈ្នះពាន World Cup មនុស្សមួយចំនួនមិនជឿជាក់លើភាពអស្ចារ្យរបស់គាត់ឡើយ។ ទោះជាយ៉ាងណា Lionel Messi បានបញ្ចប់ការសង្ស័យទាំងអស់កន្លងមក ហើយក៏បញ្ចប់ការប្រៀបធៀបគាត់ទៅនឹង Cristiano Ronaldo ផងដែរ។ ពេលនេះ Messi បានឈ្នះគ្រប់ពានរង្វាន់ទាំងអស់ ដែលកីឡាករបាល់ទាត់ជាច្រើនមិនអាចសម្រេចបាន។
ទន្ទឹមនឹងនេះដែរ ថ្មីៗនេះមានសេចក្ដីរាយការណ៍ជាច្រើនបានអះអាងថា Messi កំពុងធ្វើដំណើរឆ្ពោះទៅរកការឈ្នះពាន Super Ballon d’Or ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព និងកម្របំផុត ព្រោះគិតមកទល់នឹងពេលបច្ចុប្បន្ននេះ មានកីឡាករតែម្នាក់គត់ធ្លាប់ឈ្នះពាននេះ គឺកីឡាករ Alfredo Di Stefano (លេងអំឡុងឆ្នាំ 1945 ដល់ 1966)។
ប្រភព: Mansworldindia
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ17 hours ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo