បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលក្លឹបចំណាយលុយផ្ទេរច្រើន ប៉ុន្តែទទួលបានផលតិចខុសពីការរំពឹងទុក
រដូវកាលនៃការដោះដូរកីឡាករក្នុងខែមករានេះជិតនឹងត្រូវបានបិទហើយ ដោយក្លឹបមួយចំនួនក៏បាននាំយកកីឡាករចំណូលថ្មី ហើយក្លឹបមួយចំនួនទៀតបានលក់ចេញកីឡាកររបស់ខ្លួន។ យើងឃើញថា ក្លឹបតោខៀវ Chelsea គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀតដែលមានសកម្មភាពផ្ទេរកីឡាករសកម្មជាងគេ និងបានចំណាយប្រាក់ដ៏ច្រើនផងដែរ។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមកមើលការផ្ទេរកីឡាករដែលក្លឹបផ្សេងៗធ្លាប់បានចាយលុយច្រើនបំផុត ប៉ុន្តែលទ្ធផលមិនល្អដូចការរំពឹងទុកឡើយ។
1. Philippe Coutinho (ផ្ទេរពី Liverpool ទៅ Barcelona)
នៅឆ្នាំ 2018 មានការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ប៉ុន្តែវាជារឿងអាក្រក់បំផុតសម្រាប់ក្លឹប Barcelona ។ ក្លឹបយក្សកាតាឡាន់បានចំណាយប្រាក់ 120 លានអឺរ៉ូ សម្រាប់ Philippe Coutinho ប៉ុន្តែរយៈពេល 4 រដូវកាលនៅ Barcelona កីឡាករសញ្ជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទី បានត្រឹមតែ 26 គ្រាប់ប៉ុណ្ណោះ និងត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅ Bayern Munich ក្នុងឆ្នាំ 2020 ថែមទៀតផង។
2. Antoine Griezmann (ផ្ទេរពី Atletico Madrid ទៅ Barcelona)
Antoine Griezmann បានផ្ទេរទៅចូលរួមជាមួយ Barcelona នៅឆ្នាំ 2019 ជាមួយនឹងតម្លៃផ្ទេរ 100 លានអឺរ៉ូ។ យ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មិនមានភាពលេចធ្លោរខ្លាំងឡើយក្នុងរយៈពេល 3 រដូវកាលនៅ Camp Nou។ ទីបំផុត Barcelona ក៏សម្រេចចិត្តដាក់គាត់ឲ្យខ្ចីជើងត្រឡប់មកក្លឹបចាស់ Atletico Madrid វិញ។
3. Joao Felix (ផ្ទេរពី Benfica ទៅ Atletico Madrid)
នៅឆ្នាំ 2019 ក្លឹបដែលមិនសូវហ៊ានចាយលុយផ្ដេសផ្ដាសច្រើន Atletico Madrid បានសម្រេចចិត្តផ្ទេរ Joao Felix ក្នុងតម្លៃរហូតដល់ 126 លានអឺរ៉ូ។ ផ្ទុយមកវិញខ្សែប្រយុទ្ធរូបនេះបានបង្ហាញសមត្ថភាពមិនសមនឹងតម្លៃផ្ទេររបស់គាត់ឡើយ។ រយៈពេល 4 រដូវកាលនៅ Atletico Madrid គាត់ស៊ុតបញ្ចូលទីបានត្រឹមតែ 34 គ្រាប់ប៉ុណ្ណោះ។
4. Harry Maguire (ផ្ទេរពី Leicester ទៅ Manchester United)
ក្នុងអំឡុងពេល Harry Maguire នៅជាមួយក្លឹប Leicester គាត់ត្រូវបានគេមើលឃើញថា ជាខ្សែការពារដ៏ល្អមួយរូបនៅ Premier League សូម្បីតែលោក Pep Guardiola ក៏ចង់ចុះហត្ថលេខាលើគាត់ដែរ ក្នុងអំឡុងឆ្នាំ 2019 នោះ។ ដោយឡែក ក្រោយផ្ទេរទៅក្លឹបបិសាចក្រហម Harry Maguire មិនបានធ្វើឲ្យអ្នកគាំទ្រមានស្នាមញញឹមសមនឹងតម្លៃផ្ទេររហូតដល់ 80 លានផោនរបស់ខ្លួននោះឡើយ។ រហូតមកទល់នឹងពេលនេះ គ្រូបង្វឹក និងក្លឹបបានបាត់បង់ទំនុកចិត្តទាំងស្រុងទៅលើ Harry Maguire ទៅហើយ។
5. Nicolas Pepe (ផ្ទេរពី Lille ទៅ Arsenal)
ខ្សែប្រយុទ្ធស្លាប Nicolas Pepe ត្រូវបានក្លឹបកាំភ្លើងធំចំណាយប្រាក់ 72 លានផោន។ Nicolas Pepe ដែលត្រូវបានអ្នកគាំទ្ររំពឹងថា នឹងមានភាពលេចធ្លោរខ្លាំងជាមួយក្លឹបកាំភ្លើងធំ Arsenal នោះ ហាក់ដូចជាមានភាពផ្ទុយស្រឡះ ខណៈដែលកីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន 27 គ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេល 3 រដូវកាលនៅ Emirates។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល