បាល់ទាត់អន្តរជាតិ
Erik ten Hag ប្រាប់ហេតុផលដែលគាត់សម្រេចចិត្តចុះហត្ថលេខាផ្ទេរ Casemiro
ថ្មីៗនេះគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ក្លឹប ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្ដាល Casemiro ដែលផ្ទេរពីក្លឹបអធិរាជស Real Madrid កាលពីរដូវក្តៅឆ្នាំមុន។
យ៉ាងណាមិញខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបបិសាចក្រហមក្នុងតម្លៃ 70 លានផោន ដែលការផ្ទេរនោះបានធ្វើឡើងបន្ទាប់ពីពួកគេបានចាញ់ការប្រកួត 4-0 ទល់នឹង Brentford។ ចាប់តាំងពីបានផ្ទេរមកទឹកដីអង់គ្លេស Casemiro បានជួយក្លឹបយ៉ាងខ្លាំង ហើយពួកគេតែងតែទទួលបានជ័យជម្នះជាបន្តបន្ទាប់។
ភាពជាអ្នកដឹកនាំ បទពិសោធន៍ និងជំនាញរបស់ខ្សែបម្រើរូបនេះបានធ្វើឲ្យក្រុមរបស់លោក Erik ten Hag មានទម្រង់លេងដ៏លេចធ្លោរឡើងវិញ ហើយកាលពីប៉ុន្មានថ្ងៃមុនពួកគេទើបតែបានឈ្នះពាន Carabao Cup មួយផងដែរ។ ថ្លែងនាពេលថ្មីៗនេះតាមរយៈ ManUnitedZone គ្រូបង្វឹករបស់ក្លឹបបិសាចក្រហមបាននិយាយថា: “នៅពេលដែលយើងបានពិភាក្សាត្រៀមនាំយកកីឡាករចំណូលថ្មីកាលពីរដូវក្តៅឆ្នាំមុន យើងស្វែងរកកីឡាករដែលមានចរិត និងបុគ្គលិកលក្ខណៈជាអ្នកដឹកនាំ។ កីឡាករជាច្រើននៅលើពិភពលោកនេះ មានជំនាញបច្ចេកទេសដ៏អស្ចារ្យ រឺអាចរត់បានលឿន ប៉ុន្តែយើងកំពុងស្វែងរកកីឡាករដែលមានភាពរឹងមាំ និងមានទទួលខុសត្រូវខ្ពស់។ Casemiro គឺជាប្រភេទបែបនេះ ហើយគាត់សំខាន់សម្រាប់ក្រុមយើង…”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)