បាល់ទាត់អន្តរជាតិ
តើ Lionel Messi នឹងបង្ហាញខ្លួនក្នុងការប្រកួតរវាង PSG ទល់នឹង Rennes នៅថ្ងៃនេះទេ?
តារាឆ្នើម Lionel Messi ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងសម្រាប់ក្លឹប Paris Saint-Germain (PSG) ដែលត្រូវប្រកួតជាមួយក្រុមភ្ញៀវ Rennais ក្នុងក្របខណ្ឌ Ligue 1 របស់បារាំង នៅយប់ថ្ងៃនេះ វេលាម៉ោង 11:05 នាទី (ម៉ោងនៅកម្ពុជា)។
កាលពីប្រកួតមុន PSG បានទទួលជ័យជម្នះ 2-1 ទៅលើក្លឹប Brest។ ខ្សែប្រយុទ្ធ Kylian Mbappe គឺជាម្ចាស់គ្រាប់បាល់ជ័យជំនះ ដោយស៊ុតបញ្ចូលទី 1 គ្រាប់ នៅនាទីទី 90 ហើយជាការសហការបញ្ជូនបាល់របស់ Lionel Messi ផងដែរ។
Lionel Messi នៅតែមានទម្រង់លេងដ៏ល្អនៅ Ligue 1 ហើយនៅតែរក្សាតំណែងជាកីឡាករសំខាន់ក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Christophe Galtier។ កីឡាករអាហ្សង់ទីនរូបនេះ នៅតែត្រូវបានប្រើប្រាស់ដោយចាប់ដៃគូគ្នាក្នុងតំបន់ប្រយុទ្ធជាមួយ Kylian Mbappe ខណៈដែលតារាឆ្នើម Neymar Jr នៅតែបន្តអវត្តមានដោយសាររបួសកជើង។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាកររបស់ PSG សម្រាប់ការប្រកួតរបស់ពួកគេជាមួយ Rennes នៅយប់នេះ៖
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)