បាល់ទាត់អន្តរជាតិ
ក្លឹបនៅលីគកំពូលទួរគី បានដាក់ដេញថ្លៃជាផ្លូវការណ៍លើ Fred
ក្លឹបនៅលីគកំពូលនៃប្រទេសទួរគី Fenerbahce បានដាក់សំណើរជាផ្លូវការណ៍ទៅកាន់ក្លឹបបិសាចក្រហម Manchester United លើការផ្ទេរខ្សែបម្រើ Frederico Rodrigues de Paula Santos ដែលគេស្គាល់ថាជា Fred។ យោងតាមអ្នកជំនាញវិភាគទីផ្សារផ្ទេរកីឡាករលោក Fabrizio Romano បានឲ្យដឹងថា សំណើរពីក្លឹប Fenerbahce SK នេះមានតម្លៃជាទឹកប្រាក់ 15 លានអឺរ៉ូ បូករួមទាំងការបន្ថែមផ្សេងៗទៀតនៅពេលក្រោយ។
របាយការណ៍ពី Fabrizio Romano ដដែលនេះដែរបានបន្ថែមឲ្យដឹងទៀតថា ពេលនេះការចរចារវាងក្លឹបនិងក្លឹបកំពុងបន្ត និងភាគីកីឡាករជាមួយក្លឹបក៏កំពុងដំណើរការដូចគ្នា។ យ៉ាងណាមិញ Fenerbahce នឹងព្យាយាមធ្វើឲ្យកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើ Fred បិទបញ្ចប់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន។
ប្រសិនបើការចរចាគ្រប់យ៉ាងបញ្ចប់ទៅដោយជោគជ័យនោះ រដូវកាលថ្មីនេះបិសាចក្រហមនឹងមិនមានវត្តមានរបស់ Fred ទៀតឡើយ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United នៅក្នុងឆ្នាំ 2018 ដោយផ្ទេរពីក្លឹប Shakhtar Donetsk ជាមួយនឹងតម្លៃផ្ទេរ 52 លានផោន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ21 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!