បាល់ទាត់អន្តរជាតិ
Barcelona គ្មានលទ្ធភាពទិញខ្សែការពារស្ដាំ Juan Foyth របស់ Villarreal
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានបោះបង់ចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែការពារ Juan Foyth ហើយ បន្ទាប់ពីបានជួបជាមួយក្លឹប Villarreal ដែលជាក្លឹបរបស់កីឡាករអាហ្សង់ទីនរូបនេះ។ ក្លឹបកាតាឡាន់ បានប្តេជ្ញាចិត្តថា នឹងចុះហត្ថលេខានាំយកខ្សែការពារស្តាំថ្មីម្នាក់ទៀតនៅរដូវក្តៅនេះ ស្របពេលដែលពួកគេនៅតែខ្វះខាតកីឡាករដែលលេងនៅទីតាំងនោះ។
គ្រូបង្វឹករបស់ Barcelona លោក Xavi Hernandez ត្រូវបានគេដឹងថា មិនចង់ប្រើប្រាស់ Jules Kounde រឺ Ronald Araujo ក្នុងតំណែងជាខ្សែការពារស្ដាំនោះទេ នៅរដូវកាលថ្មីនេះ ខណៈដែល Sergino Dest ក៏មិនស្ថិតក្នុងផែនការរបស់ក្លឹបដែរ។ Juan Foyth ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្ទេរទៅ Camp Nou ព្រោះគេជឿថា គាត់គឺកីឡាករដែលស្ថិតក្នុងចិត្តរបស់ Barcelona រួមទាំងគ្រូបង្វឹករបស់ពួកគេ ក៏ចាត់ទុកកីឡាករវ័យ 25 ឆ្នាំរូបនេះថាជម្រើសនៃការទិញដ៏ល្អទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាម SPORT បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯក La Liga បានច្រានចោលលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ បន្ទាប់ពីកិច្ចប្រជុំរវាងនាយកក្លឹប Barcelona លោក Mateu Alemany ជាមួយមន្ត្រីជាន់ខ្ពស់ក្លឹប Villarreal។
របាយការណ៍ដដែលនេះដែរបានអះអាងថា Barcelona បានផ្តល់ឱកាសដល់ Villarreal សម្រាប់ការខ្ចីជើងកីឡាករណាម្នាក់របស់ពួកគេ ដើម្បីកាត់បន្ថយតម្លៃខ្លួនរបស់ Juan Foyth ឲ្យទាបជាងមុខ។ ប៉ុន្តែជាលទ្ធផល Villarreal មិនព្រមធ្វើបែបនោះទេ ដែលមានន័យថា Barcelona នឹងត្រូវចាយលុយយ៉ាងហោចណាស់ 54 លានអឺរ៉ូ (46.6 លានផោន) លើការនាំយក Juan Foyth មក Camp Nou។ ជាការពិត ដោយសារបញ្ហាហិរញ្ញវត្ថុ ក្លឹបយក្សកាតាឡាន់មិនអាចមានលទ្ធភាពធ្វើរឿងនេះបានឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!