បាល់ទាត់អន្តរជាតិ
Antonio Conte ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី
អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte កំពុងក្លាយជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី (នេះបើយោងតាម Sky Italia)។ បច្ចុប្បន្នតំណែងនេះកំពុងទំនេរគ្មានម្ចាស់ បន្ទាប់ពីលោក Roberto Mancini លាលែងពីតំណែងកាលពីចុងសប្តាហ៍មុន។
យ៉ាងណាមិញ ស្របពេលដែល Antonio Conte កំពុងមានឱកាសទៅកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិនោះ គាត់ក៏កំពុងពិចារណាលើកម្រិតប្រាក់ខែដែលសហព័ន្ធបាល់ទាត់របស់អ៊ីតាលីបានផ្ដល់ឲ្យគាត់ផងដែរ ដោយមានចំនួនត្រឹមតែ 4.3 លានផោន (5 លានអឺរ៉ូ) ក្នុងមួយឆ្នាំប៉ុណ្ណោះ។
ក្រៅពីបុរសវ័យ 54 ឆ្នាំ Antonio Conte ក៏មានបេក្ខភាពគ្រូបង្វឹកម្នាក់ទៀតដែរគឺលោក Luciano Spalletti ដែលអាចនឹងឡើងកាន់តំណែងនេះដូចគ្នា។ យ៉ាងណា Luciano Spalletti ខុសពីលោក Antonio Conte ដោយគាត់នៅជាប់កុងត្រាជាមួយអតីតក្លឹបចាស់ Napoli រយៈពេលមួយឆ្នាំ។ ប្រសិនបើសហព័ន្ធបាល់ទាត់អ៊ីតាលីចង់នាំយក Spalletti ទៅដឹកនាំ នោះពួកគេត្រូវតែចរចា រឺបង់ប្រាក់ 2.8 លានផោន (3.25 លានអឺរ៉ូ) ទៅឲ្យ Napoli។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ