បាល់ទាត់អន្តរជាតិ
អេស្ប៉ាញ ជួបគូសងសឹក ស្កុតឡែន នៅម៉ោង 1 រំលងអាធ្រាតនេះ
នៅម៉ោង 1: 45 នាទីរំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិអេស្ប៉ាញនឹងបើកទ្វារកីឡដ្ឋាន Estadio de La Cartuja ទទួលស្វាគមន៍ក្រុមភ្ញៀវស្កុតឡែន ដែលជាការប្រកួតវគ្គជម្រុះក្នុងពូល A នៃពានរង្វាន់ Euro 2024។ ស្កុតឡែន គឺជាក្រុមខ្លាំងជាងគេនៅក្នុងពូល ខណៈដែលឆ្លងកាត់ 5 ប្រកួតពួកគេរកបាន 15 ពិន្ទុពេញដោយមិនធ្លាប់ចាញ់ រឺស្មើឡើយ។
ផ្ទុយមកវិញសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញដែលស្ថិតនៅក្នុងពូលជាមួយគ្នានោះ មានត្រឹមតែ 9 ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម 4 ប្រកួតរបស់ខ្លួន។ អេស្ប៉ាញបានចាញ់មួយប្រកួត ហើយប្រកួតដែលពួកគេចាញ់នោះគឺការប្រកួតទល់នឹងស្កុតឡែន កាលពីថ្ងៃទី 29 ខែមីនាដើមឆ្នាំនេះ ជាមួយនឹងលទ្ធផល 2 ទល់នឹង 0។
ទោះបីជាយ៉ាងណាក៏ដោយ ប្រកួតចុងក្រោយអេស្ប៉ាញបានយកឈ្នះ ក្រុមជម្រើសជាតិហ្សកហ្ស៊ី 7-1 ខណៈដែលប្រកួតចុងក្រោយរបស់ស្កុតឡែនបានយកឈ្នះ Cyprus 3-0។ ការសងសឹកនៅលើសមូរភូមិវាលស្មៅរបស់អេស្ប៉ាញទៅលើស្កុតឡែននៅរំលងអាធ្រាតនេះ គឺជារឿងដ៏ពិបាកមួយសម្រាប់ពួកគេ ព្រោះស្កុតឡែនមានទម្រង់លេងដ៏ល្អ ហើយនៅក្នុងយុទ្ធនាការនៃការប្រកួតជម្រុះតាមពូលនៃព្រឹត្តិការណ៍ Euro 2024 នេះពួកគេមិនទាន់ស្គាល់ចាញ់ រឺស្មើសូម្បីតែមួយប្រកួត។
ប្រភព: Football-italia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!