បាល់ទាត់អន្តរជាតិ
Antonio Conte ត្រៀមទៅដឹកនាំក្លឹបយក្សមួយនៅអ៊ីតាលី
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និង Inter Milan លោក Antonio Conte បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Napoli។ យ៉ាងណាមិញគេបានដឹងថា ពេលនេះក្លឹបម្ចាស់ជើងឯង Serie A កាលពីរដូវកាលមុន បានជ្រើសរើសលោក Antonio Conte ដើម្បីមកជំនួសតំណែងរបស់លោក Rudi Garcia ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេរួចហើយ។
ថ្វីត្បិតតែទម្រង់លេងរបស់ Napoli កាលពីរដូវកាលមុនល្អខ្លាំង ប៉ុន្តែរដូវកាលថ្មីនេះ ពួកគេបានចាប់ផ្តើមដោយមិនទៀងទាត់ម្ដងឈ្នះម្ដងចាញ់ ក្រោមការដឹកនាំរបស់លោក Rudi Garcia។ គិតមកទល់ពេលនេះ ពួកគេបានឈ្នះ 5 ប្រកួត ចាញ់ 3 និងស្មើ 2 ក្នុងចំណោមប្រកួតទាំង 10 លើករបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ សម្រាប់លោក Antonio Conte គាត់បានសម្រាកពីការងារជាគ្រូបង្វឹកតាំងពីខែមីនាមកម្ល៉េះ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីក្លឹប Tottenham Hotspur។ យោងតាមរបាយការណ៍ច្បាស់ការណ៍ជាច្រើនក្នុងប្រទេសអ៊ីតាលី ពេលនេះបានអះអាងថា Antonio Conte គ្រោងនឹងជួបពិភាក្សាជាមួយប្រធានក្លឹប Napoli លោក Aurelio De Laurentiis ដើម្បីចរចាពីការងារជាគ្រូបង្វឹកថ្មី ជំនួសលោក Rudi Garcia។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ