បាល់ទាត់អន្តរជាតិ
Michail Antonio ថា ប្រសិនបើ Haaland មិនឈ្នះវាទេ នោះ Ballon d’Or នឹងក្លាយជារឿងអាស្រូវ
ខ្សែប្រយុទ្ធ Michail Antonio របស់ក្លឹប West Ham United បាននិយាយថា វានឹងក្លាយជារឿងអាស្រូវ ប្រសិនបើតារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Erling Haaland មិនត្រូវបានគេជ្រើសរើសជាម្ចាស់ពាន Ballon d’Or ឆ្នាំ 2023 មុនកីឡាករអាហ្សង់ទីន Lionel Messi ទេនោះ។
Antonio ជឿជាក់ថា Haaland ដែលបានឈ្នះពានបីក្នុងមួយរដូវកាល (Premier League, FA Cup និង UEFA Champions League) សមនឹងទទួលបានពាន Ballon d’Or ឆ្នាំនេះ។ Michail Antonio បាននិយាយថា៖ “ខ្ញុំយល់ថា Messi ឈ្នះ World Cup គឺធំធេងណាស់ ប៉ុន្តែអ្នកមិនអាចមើលរំលងក្រុមដែលឈ្នះពានបី និងអ្វីដែល Haaland បាននាំយកមក ដែលជាការបំបែកកំណត់ត្រានោះទេ។ គាត់សមនឹងទទួលបាន Ballon d’Or។ បើគាត់មិនទទួលបានទេ វានឹងក្លាយជារឿងអាស្រូវ”។
គួររំលឹកផងដែរថា កាលពីរដូវកាលមុន Erling Haaland ពិតជាអស្ចារ្យណាស់ ដោយត្រឹមតែជាឆ្នាំដំបូងជាមួយ Man City តែគាត់បានក្លាយជាចំណែកមួយដ៏សំខាន់របស់ក្លឹប ក្នុងការលើកពាន 3 ក្នុងមួយរដូវកាល និងឈ្នះ UCL ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ កីឡាករសញ្ជាតិន័រវេសរូបនេះ ស៊ុតបញ្ចូលទីបាន 52 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង ក្នុងការប្រកួតចំនួន 53 ប្រកួត ដោយឈ្នះស្បែកជើងមាសនៅ Premier League ផងដែរ។ កីឡាករវ័យ 23 ឆ្នាំរូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ UEFA Champions League ទៀតផង (12 គ្រាប់ ក្នុង 11 ប្រកួត)។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!