បាល់ទាត់អន្តរជាតិ
Pulisic ប្រាប់ហេតុផលដែលខ្លួនជ្រើសរើស Messi ល្អជាង Cristiano Ronaldo
ខ្សែប្រយុទ្ធស្លាប Christian Pulisic ដែលជាអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ត្រូវបានគេស្នើសុំឲ្យជ្រើសរើសរវាងកីឡាករបាល់ទាត់ដ៏អស្ចារ្យ 2 រូប ហើយជាលទ្ធផលគាត់បានជ្រើសរើស Lionel Messi ជាកីឡាករល្អជាង Cristiano Ronaldo និងបានប្រាប់ពីហេតុផលជុំវិញការនិយាយបែបនេះផងដែរ។
កីឡាករវ័យ 25 ឆ្នាំដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបយក្សអ៊ីតាលី AC Milan បានសារភាពថា គាត់បានមើល Messi លេងតាំងពីកុមារភាពមកម្ល៉េះ។ Christian Pulisic បានប្រាប់ទៅកាន់ ESPN ថា៖ “Messi ជាកីឡាករដែលខ្ញុំតែងតែមើលគ្រប់ពេល, ជាកីឡាករដែលខ្ញុំពេញចិត្តតាំងពីខ្ញុំនៅតូចរហូតដល់ពេញវ័យ។ គាត់ធ្វើឲ្យមិត្តរួមក្រុមទាំងអស់របស់គាត់ ប្រសើរឡើង។ ខ្ញុំគិតថា នោះជាវិធីដែលគាត់បង្ហាញខ្លួននៅលើទីលានប្រកួត”។
Christian Pulisic បានបន្ថែមទៀតថា៖ “គ្មានអ្វីអាចប្រឆាំងនឹង Cristiano Ronaldo បានទេ។ ខ្ញុំបានឃើញផ្ទាល់ភ្នែកហើយ គាត់ជាកីឡាករដ៏អស្ចារ្យមិនគួរឲ្យជឿ។ វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែខ្ញុំចង់និយាយថា ខ្ញុំជ្រើសយក Messi ព្រោះពេលខ្ញុំធំឡើង គាត់គឺជាកីឡាករដែលខ្ញុំចូលចិត្តជាងគេ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត