បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតដ៏កក្រើកនៅរំលងអាធ្រាតនេះរវាង Barcelona និង Atletico Madrid
ក្លឹបអ្នកមានបុណ្យ Barcelona ទើបនឹងបានរីករាយជាមួយជ័យជម្នះដ៏ល្អរបស់ពួកគេទៅលើក្លឹប FC Porto កាលពីពាក់កណ្តាលសប្តាហ៍នេះ ជាការប្រកួតក្នុងក្របខ័ណ្ឌ UEFA Champions League ប៉ុន្តែនៅរំលងអាធ្រាតនេះ (ម៉ោង 3) ពួកគេនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid ដែលជាក្លឹបបងធំទី 3 ក្នុងលីគអេស្ប៉ាញ។
យ៉ាងណាមិញ បច្ចុប្បន្នរវាង Barcelona និង Atletico Madrid ពួកគេមាន 31 ពិន្ទុស្មើគ្នានៅក្នុងតារាង La Liga ប៉ុន្តែ Atletico Madrid នៅសល់ប្រកួតចំណេញមួយនៅក្នុងដៃ។ ការប្រកួតរវាងក្រុមទាំង 2 មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ជាពិសេសគឺខ្សែប្រយុទ្ធស្លាប Joao Felix ដោយគាត់នឹងត្រូវប្រឈមមុខជាមួយក្លឹបចាស់របស់ខ្លួនជាលើកដំបូង គិតចាប់តាំងពីបានខ្ចីជើងកាលពីដើមរដូវកាលនេះ។
Barcelona បានឈ្នះការប្រកួតបីលើកចុងក្រោយរបស់ពួកគេ ពេលលេងតទល់ជាមួយនឹង Atletico Madrid ចាប់តាំងពី Xavi មកដឹកនាំក្លឹប។ ដោយឡែកបើក្រឡេកមើលប្រវត្តិសាស្ត្រទាំងមូលនៃការប្រកួត Barcelona មានស្ថិតិល្អជាង ពួកគេបានយកឈ្នះ Atletico Madrid ចំនួន 108 ប្រកួត ក្នុងចំណោម 240 ប្រកួត ខណៈដែល Atletico Madrid បានទទួលជ័យជម្នះលើ Barcelona ត្រឹមតែ 76 ដងប៉ុណ្ណោះ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!