បាល់ទាត់អន្តរជាតិ
គ្រូ Aston Villa ប្រាប់មូលហេតុដែលក្រុមរបស់គាត់អាចយកឈ្នះ Arsenal
គ្រូបង្វឹករបស់ក្លឹប Aston Villa លោក Unai Emery បានសរសើរពីទម្រង់លេងក្រុមរបស់គាត់ ខណៈដែលពួកគេបានយកឈ្នះ Arsenal 1-0 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ម្សិលមិញ។ គ្រាប់បាល់ដំបូងរបស់ John McGinn និងជាគ្រាប់បាល់តែមួយគត់នៅក្នុងការប្រកួត ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Aston Villa យកបាន 3 ពិន្ទុពី Arsenal។
យ៉ាងណាមិញ វាក៏ជាជ័យជម្នះជាប់ៗគ្នាលើកទី 2 របស់ពួកគេទៅលើក្រុមខ្លាំងនៅក្នុងលីគជាមួយគ្នាផងដែរ ដោយប្រកួតមុនពួកគេបានឈ្នះ Manchester City 1-0 និងពេលនេះពួកគេបន្តឈ្នះ Arsenal ក្នុងលទ្ធផលបែបនេះដូចគ្នា។
ថ្លែងទៅកាន់ Sky Sports បន្ទាប់ពីការប្រកួតទល់នឹង Arsenal លោក Unai Emery បាននិយាយថា៖ “វាជាការប្រកួតដ៏ស្វិតស្វាញ ហើយយើងនឿយហត់ ប៉ុន្តែយើងបានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ។ ពួកគេបានរៀបចំក្បួនលេងនៅលើទីលាន ប៉ុន្តែអ្នកចាំទីរបស់យើងពិតជាអស្ចារ្យណាស់”។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ “យើងបានព្យាយាមការពារ និងរក្សាការគ្រប់គ្រងបាល់លេងយូរជាងអ្វីដែលយើងបានធ្វើកន្លងមក។ យើងបានប្រកួតប្រជែង ហើយវាជាការរកបាន 3 ពិន្ទុយ៉ាងអស្ចារ្យក្នុងសប្តាហ៍ដ៏លំបាកមួយ។ យើងត្រូវតែសប្បាយចិត្ត ប៉ុន្តែក៏រក្សាទម្រង់លេងដ៏ល្អបែបនេះផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!