បាល់ទាត់អន្តរជាតិ
Getafe បដិសេធមិនលក់ខ្សែប្រយុទ្ធរូបនេះ ទៅឲ្យក្លឹបកាំភ្លើងធំ Arsenal
ក្លឹបអេស្ប៉ាញ Getafe ត្រូវបានគេរាយការណ៍ថា បានច្រានចោលការដេញថ្លៃជាទឹកប្រាក់ 22 លានផោនរបស់ Arsenal សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Borja Mayoral ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ។ យ៉ាងណាមិញ បច្ចុប្បន្ន Borja Mayoral គឺជាខ្សែប្រយុទ្ធមួយរូបដែលកំពុងឡើងជើងខ្លាំងរបស់ក្លឹប។
កីឡាករវ័យ 26 ឆ្នាំរូបនេះ បានក្លាយជាតារារះប្រចាំទឹកដី La Liga ដោយរហូតមកដល់ពេលនេះ គាត់បានស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដង ក្នុងការប្រកួតលីគសរុបទាំង 19 ប្រកួត។ Mayoral គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន និងជាអតីតកីឡាកររបស់ក្លឹប Real Madrid ប៉ុន្តែពេលនោះគាត់ត្រូវបានចំណាយពេលភាគច្រើនជាកីឡាករដែលខ្ចីជើងទៅក្លឹបផ្សេងៗជាច្រើនដង។
ជាចុងក្រោយនៅឆ្នាំ 2022 ក្លឹប Real Madrid បានសម្រេចចិត្តលក់គេទៅឲ្យ Getafe ក្នុងតម្លៃត្រឹមតែ 10 លានអឺរ៉ូតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ថ្មីៗនេះយោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានតាមដានការបង្ហាញសមត្ថភាពរបស់ Mayoral តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។
Arsenal បានដាក់ដេញថ្លៃកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាទឹកប្រាក់ 22 លានផោន ដើម្បីផ្ទេរគាត់ទៅទឹកដីអង់គ្លេសនៅក្នុងខែមករានេះ។ ផ្ទុយមកវិញ Getafe បានបដិសេធសំណើរនេះ ហើយពួកគេចង់បានយ៉ាងហោចណាស់ 39 លានផោន សម្រាប់តម្លៃខ្លួនរបស់ Mayoral។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ