បាល់ទាត់អន្តរជាតិ
ប្រសិនបើ Xavi ត្រូវបានបណ្ដេញចេញពីតំណែង Barcelona នឹងនាំយកគ្រូបង្វឹករបស់ក្លឹប Girona មកដឹកនាំបន្ត
យោងតាមអ្នកសារព័ត៌មានកីឡារបស់ប្រទេសអេស្ប៉ាញលោក Francois Gallardo បានបង្ហាញឈ្មោះបេក្ខភាពដែលអាចនឹងមកជំនួសតំណែងបន្តពីលោក Xavier Hernandez (Xavi) ប្រសិនបើគ្រូបង្វឹកវ័យ 43 ត្រូវបានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹបបច្ចុប្បន្ន FC Barcelona។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា បេក្ខភាពជាគ្រូបង្វឹកថ្មីដែល Barcelona មានគម្រោងនាំយកមកនោះគឺលោក Miguel Angel Sanchez (Michel) ដែលមានវ័យ 48 ឆ្នាំ និងបច្ចុប្បន្នជាគ្រូបង្វឹកដែលដឹកនាំនៅក្លឹប Girona។ គ្រូបង្វឹករូបនេះ បានដឹកនាំក្លឹបអេស្ប៉ាញ Girona ដោយជោគជ័យ ដោយរកបាន 49 ពិន្ទុ បន្ទាប់ការប្រកួត La Liga ទាំង 20 លើក និងកំពុងឈរនៅកំពូលតារាង នៃរដូវកាល 2023/2024។
ស្របពេលជាមួយគ្នានោះ Barcelona កំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 4 ក្នុងតារាងលីគ និងទើបតែបាត់បង់ពាន Spain Super Cup បន្ទាប់ពីប្រកួតចាញ់ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័តជាមួយនឹងលទ្ធផលដ៏ចាស់ដៃ 4 ទល់នឹង 1។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!