បាល់ទាត់អន្តរជាតិ
AC Milan បង្ហើបពីតម្លៃលក់ Rafael Leao ស្របពេលដែល PSG និងក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន
ក្លឹប AC Milan នឹងទទួលយកសំណើរប្រហែល 100 លានអឺរ៉ូ (85.5 លានផោន) សម្រាប់ការលក់ខ្សែប្រយុទ្ធព័រទុយហ្គាល់ Rafael Leao របស់ខ្លួននៅរដូវក្តៅខាងមុខ។ យ៉ាងណាមិញ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានបង្ហើបឲ្យដឹង ស្របពេលដែលមានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បានគេ។
ដោយឡែកក្លឹបយក្សបារាំង Paris Saint-Germain គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងៗទៀតដែលចង់បានកីឡាករវ័យ 24 រូបនេះ ដោយពួកគេបានចាត់ទុកគេជាអ្នកជំនួសតំណែងដ៏សាកសមបំផុតរបស់ Kylian Mbappe ដែលកំពុងត្រៀមចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ជាមួយនឹង Mbappe ដែលគ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួននោះ PSG នឹងមិនទទួលបានប្រាក់ពីការលក់គាត់ឡើយ ប៉ុន្តែពួកគេនឹងចំណេញបាន 200 លានអឺរ៉ូ ដែលជាប្រាក់ឈ្នួលប្រចាំឆ្នាំរបស់កីឡាករសញ្ជាតិបារាំងរូបនេះ។
យោងទៅតាម Gazzetta dello Sport បានឲ្យដឹងថា ក្លឹប AC Milan មិនបង្ខំចិត្តក្នុងការលក់ Rafael Leao នោះទេ តែពួកគេនឹងរងចាំមើលការដេញថ្លៃដែលអាចកើនឡើងដល់ 100 លានអឺរ៉ូ (85.5 លានផោន) ដែលជាចំនួនទឹកប្រាក់អាចពិចារណាដោះលែងខ្សែប្រយុទ្ធឆ្នើមរូបនេះបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ