បាល់ទាត់អន្តរជាតិ
Messi ក្លាយជាអត្តពលិកល្បីបំផុត នៅសហរដ្ឋអាមេរិក
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ក្លឹប Inter Miami គឺកីឡាករ Lionel Messi បានក្លាយជាអត្តពលិកដ៏ល្បីបំផុតនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន (នេះបើយោងតាមការស្ទង់មតិរបស់ SSRS)។ អ្នកគាំទ្រជនជាតិអាមេរិកដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅត្រូវបានស្ទង់មតិ ហើយជាង 5 ភាគរយនៃពួកគេបានបោះឆ្នោតឲ្យ Messi។
នេះជាលើកដំបូងក្នុងការស្ទង់មតិរបស់ SSRS គិតចាប់តាំងពីឆ្នាំ 1995 មក ដែលកីឡាករបាល់ទាត់អាចក្លាយជាអត្តពលិកដ៏ល្បីល្បាញបំផុតនៅសហរដ្ឋអាមេរិក។ ពីមុន បេក្ខភាពដែលស្ថិតនៅចំណាត់ថ្នាក់ជាអត្តពលិកកំពូល គឺកីឡាករបាល់បោះ Michael Jordan។
គួររំលឹកផងដែរថា Messi បានចូលរួមជាមួយក្លឹប Inter Miami បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយ Paris Saint-Germain នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំមុន។ គាត់បានលេង 15 ប្រកួតឲ្យក្លឹបអាមេរិកមួយនេះ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ