បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហម ប្រាប់ឲ្យក្លឹប Fulham សុំទោស ចំពោះការផុសវីដេអូតិកតុក ចំអកឲ្យ Bruno Fernandes
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានអំពាវនាវឲ្យក្លឹប Fulham សុំទោសចំពោះការបង្ហោះវីដេអូនៅលើ TikTok ដែលហាក់ដូចជាចំអកឲ្យខ្សែបម្រើរបស់ខ្លួន Bruno Fernandes។
យ៉ាងណាមិញ នៅក្នុងការប្រកួតនោះបិសាចក្រហមបានរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុងដីរបស់ខ្លួនដោយលទ្ធផល 2-1 ក្រោមថ្វីជើងរបស់ Fulham ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។ កីឡាករឆ្នើម Alex Iwobi គឺជាម្ចាស់គ្រាប់បាល់ជ័យជម្នះចុងក្រោយនៅនាទីទី 97។
ដោយឡែកបន្ទាប់ពីការប្រកួត Fulham បានបង្ហោះវីដេអូមួយនៅលើ TikTok របស់ខ្លួន ដោយបង្ហាញពី Fernandes ដែលដួលទៅលើដី ដោយហាក់ដូចជាឈឺចាប់ខ្លាំង ក្រោយប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយ Sasa Lukic។ បន្ទាប់ពីមិនមានការពិន័យអ្វីកើតឡើង ខ្សែបម្រើរបស់បិសាចក្រហមរូបនេះបានក្រោកឡើងវិញយ៉ាងលឿន។
លោក Erik ten Hag បាននិយាយទាក់ទងនឹងការបង្ហោះវីដេអូរបស់ក្លឹប Fulham កាលពីពេលថ្មីៗនេះថា ពួកគេគួរតែលុបវីដេអូ និងសុំទោសចំពោះការធ្វើទង្វើហួសហេតុបែបនេះ។ គ្រូបង្វឹករបស់បិសាចក្រហមរូបនេះបាននិយាយថា៖ “វាជារឿងមិនត្រឹមត្រូវទេដែលក្លឹបធ្វើរឿងបែបនេះ ព្រោះវាខុសច្បាប់ទាំងស្រុង ហើយពួកគេខុស ដូច្នេះពួកគេគួរតែសុំទោសចំពោះរឿងនេះ”។
🗣 "It is absolutely not right that a club makes such a statement. Totally out of order and wrong. They should apologise for this."
🔴 Erik ten Hag has asked Fulham to apologise after posting a TikTok mocking Bruno Fernandes after their 2-1 win at Old Trafford over the weekend.… pic.twitter.com/06Q4LFpekM
— The Sportsman (@TheSportsman) February 29, 2024
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ