បាល់ទាត់អន្តរជាតិ
Lewandowski ចង់ប៉ះក្រុមមួយនេះនៅ UCL តែបែរជាត្រូវជួប PSG ទៅវិញ
តារាឆ្នើម Robert Lewandowski បានជជែកវែកញែកគ្នាអំពីការប្រកួត UEFA Champions League របស់ Barcelona នៅមុនការចាប់ឆ្នោតវគ្គ 8 ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះជើងទី 2 លើ Napoli ដើម្បីជួយឲ្យ Barcelona ឡើងទៅវគ្គបន្ទាប់។ លទ្ធផលនៃការចាប់ឆ្នោតម្សិលមិញនេះ បានបង្ហាញហើយថា ក្លឹបកាតាឡាន់នឹងត្រូវប៉ះជាមួយ PSG។
កីឡាករសញ្ជាតិប៉ូឡូញរូបនេះ ត្រូវបានគេសួរពីក្រុមដែលគាត់ចង់ជួបនៅវគ្គ 8 ក្រុមចុងក្រោយ ហើយពេលនោះគាត់មិនចង់និយាយពីរឿងនេះឡើយ ដោយអះអាងថា ក្រុមទាំងអស់ដែលឡើងមកដល់វគ្គនេះសុទ្ធតែខ្លាំងទាំងអស់។ ទោះជាយ៉ាងណា ចុងក្រោយ Lewandowski បានសារភាពថា បើប៉ះនឹង Dortmund ប្រហែលជាល្អជាងប៉ះក្រុមផ្សេង។
កីឡាករវ័យ 35 ឆ្នាំរូបនេះបាននិយាយទៅកាន់កិច្ចសម្ភាសន៍របស់ Meczyki ថា៖ “ក្រុមនីមួយៗគឺខ្លាំង។ ពិតជាពិបាកនិយាយថា ខ្ញុំចង់ជួបជាមួយនឹងក្រុមណាណាស់ ប៉ុន្តែប្រហែលជា Dortmund? តើវាជាអារម្មណ៍នឹកក្នុងការចង់ត្រឡប់ទៅទីនោះវិញ ក្នុងនាមជាកីឡាកររបស់ Barcelona?”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!