បាល់ទាត់អន្តរជាតិ
Barcelona ចង់លក់ខ្សែការពារឆ្នើមមួយរូប ដើម្បីជួយដល់សង្គ្រោះស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប
វាមិនមែនជារឿងអាថ៌កំបាំងអ្វីទេដែលថា ស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona មិនស្ថិតក្នុងភាពល្អប្រសើរនៅពេលនេះ។ ដើម្បីកែលម្អបញ្ហានោះ Barcelona ចាំបាច់ត្រូវលក់កីឡាករ ប៉ុន្តែគ្មាននរណាម្នាក់ចង់ចាកចេញពី Camp Nou នោះឡើយ ហើយប្រធានក្លឹបនឹងត្រូវព្យាយាមបញ្ចុះបញ្ចូលកីឡាកររបស់ខ្លួនណាម្នាក់ ក្នុងករណីចាំបាច់ដែលត្រូវលក់ចេញ។
យោងតាមរបាយការណ៍ពី Diario Sport បានអះអាងថា Barcelona នឹងចែកផ្លូវគ្នាជាមួយខ្សែការពារ Ronald Araujo នៅរដូវក្តៅខាងមុខនេះ។ ពួកគេចង់លក់គេមិនមែនដោយសារបញ្ហាដែលខ្សែការពាររូបនេះបានធ្វើឲ្យមានកាតក្រហម ពេលប្រកួតទល់នឹង PSG នោះទេ ប៉ុន្តែតម្លៃខ្លួនរបស់ Araujo កំពុងឡើងថ្លៃរហូតដល់ 80 លានអឺរ៉ូ។
លោក Joan Laporta ដែលជាប្រធានក្លឹប និងថ្នាក់ដឹកនាំផ្សេងៗទៀតយល់ថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយអាចជួយសង្គ្រោះស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបបាន ប្រសិនបើគេព្រមផ្ទេរចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ នោះហើយជាមូលហេតុដែលពួកគេកំពុងស្នើ ឲ្យខ្សែការពារកណ្តាលរូបនេះលះបង់ដោយការចាកចេញពីទឹកដីអេស្ប៉ាញ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!