បាល់ទាត់អន្តរជាតិ
Olivier Giroud ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង
![](https://x-sportkh.com/wp-content/uploads/2024/05/article-003804-1.jpg)
ខ្សែប្រយុទ្ធឆ្នើម Olivier Giroud បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងជាផ្លូវការណ៍ហើយកាលពីពេលថ្មីៗនេះ។ ដូច្នេះ ព្រឹត្តិការណ៍នៃការប្រកួត Euro 2024 នឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិ។ Olivier Giroud បាននិយាយនៅលើ Canal+ ថា៖ “អាជីពរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិជិតដល់ទីបញ្ចប់ហើយ។ ពិតណាស់ ខ្ញុំនឹងឈប់! វាដល់ពេលដែលត្រូវបង្កើតផ្លូវសម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយ”។
យ៉ាងណាមិញ ខ្សែប្រយុទ្ធឆ្នើម Olivier Giroud គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិបារាំង ដោយរកបានគ្រាប់បាល់សរុប 57 គ្រាប់ ក្នុងការបង្ហាញខ្លួន 131 ប្រកួត និងវ៉ាដាច់កំណត់ត្រារបស់ Thierry Henry ដែលស្ថិតនៅចំណាត់ថ្នាក់លេខ 2 មាន 51 គ្រាប់។
មិនត្រឹមតែ ពេលវេលាជាមួយក្រុមជម្រើសជាតិត្រៀមនឹងបញ្ចប់ទៅនោះទេ ប៉ុន្តែ Olivier Giroud ប្រហែលជានឹងអាចព្យួរស្បែកជើងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានត្រឹមប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ព្រោះគាត់បានចាកចេញពីបាល់ទាត់នៅកម្រិតខ្ពស់នៃតំបន់អឺរ៉ុបហើយ ដោយផ្ទេរពី AC Milan ទៅលេងនៅសហរដ្ឋអាមេរិកជាមួយក្លឹប LAFC។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ5 days ago
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City