បាល់ទាត់អន្តរជាតិ
កីឡាកររបស់ក្លឹប Real Madrid រូបនេះ នឹងក្លាយជាមិត្តរួមក្រុមជាមួយ Messi

ក្លឹប Inter Miami ដែលមានតារាឆ្នើម Lionel Messi កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារកណ្តាលចំណូលថ្មីលំដាប់កំពូលមួយរូប ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ព្រោះបើផ្អែកតាមស្ថានភាពបច្ចុប្បន្ន តំបន់ការពារក្រោម គឺជាផ្នែកដ៏ខ្សោយបំផុតរបស់ក្រុមពួកគេ។
យោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ក្លឹបអាមេរិក Inter Miami បានកំណត់គោលដៅលើកាពីតែនក្រុមរបស់ក្លឹបអធិរាជស Real Madrid គឺខ្សែការពារសញ្ជាតិអេស្ប៉ាញ Nacho Fernandez។ ខ្សែការពាររូបនេះ នឹងចាកចេញពី Real Madrid ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។
គេបានដឹងថា Inter Miami បានដាក់សំណើរឲ្យ Nacho ពិរចាណាហើយ ដោយក្នុងកុងត្រានោះមានសុពលភាពដល់ចុងឆ្នាំ 2025។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ 34 ឆ្នាំរូបនេះមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ គួររំលឹកផងដែរថា Nacho Fernandez បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Real Madrid ដោយបានបង្ហាញខ្លួនចំនួន 362 ប្រកួត ហើយស៊ុតបញ្ចូលទីបាន 16 គ្រាប់ និង 10 Assists។
ប្រភព: Dailysports