បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Man United ប្រកាសពីការចាកចេញរបស់ Anthony Martial
![Anthony Martial](https://x-sportkh.com/wp-content/uploads/2024/05/article-003828-1.jpg)
ក្លឹបបិសាចក្រហម Manchester United បានប្រកាសនៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួននៅមុននេះបន្តិចថា ពួកគេបានចែកផ្លូវគ្នាជាមួយកីឡាករសញ្ជាតិបារាំង Anthony Martial ហើយ។ ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹបបិសាចក្រហម ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ Antony Martial បានចាកចេញពី Old trafford បន្ទាប់ពីចំណាយរយៈពេល 9 ឆ្នាំនៅទីនោះ។ កីឡាករវ័យ 28 ឆ្នាំរូបនេះ បានផ្លាស់ទៅក្លឹបបិសាចក្រហម Manchester United ក្នុងខែកញ្ញា 2015 ដោយផ្ទេរពី Monaco។ ក្នុងរយៈពេលជិត 10 ឆ្នាំមកនេះគាត់លេងបាន 317 ប្រកួត ដែលក្នុងនោះស៊ុតបញ្ចូលទីបាន 90 គ្រាប់។
បន្ថែមលើសពីនេះទៀត Antony Martial ក៏ធ្លាប់បានឈ្នះពានចំនួន 4 ផងដែរជាមួយបិសាចក្រហមគឺ FA Cup, League Cup, FA Super Cup និង Europa League ក្នុងរដូវកាលឆ្នាំ 2016-2017។ គេក៏ធ្លាប់ឡើងកូដខ្លាំងនៅរដូវកាលឆ្នាំ 2019/2020 ដោយពេលនោះ Martial ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Manchester United។
ប្រភព: Manutd.com
-
បាល់ទាត់អន្តរជាតិ3 days ago
Marc Cucurella បង្ហើបថា ខ្លួនកំពុងបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញមួយរូបរបស់ខ្លួន ឲ្យផ្ទេរទៅ Chelsea
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ1 day ago
អ្នកចាំទី 5 រូប ដែលពូកែចាប់បាល់ប៉េណាល់ទីបំផុត នាពេលបច្ចុប្បន្ន!!!