បាល់ទាត់អន្តរជាតិ
តើគ្រូបង្វឹកណាខ្លះ ដែលធ្លាប់យកឈ្នះ Pep Guardiola នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត?
លោក Pep Guardiola មានកំណត់ត្រាដ៏អស្ចារ្យ ដោយឈ្នះពានជាង 30 ក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ ជាមួយនឹងការដឹកនាំក្លឹបដូចជា Barcelona, Bayern Munich និង Manchester City។ ពានទាំងអស់ដែលគ្រូបង្វឹករូបនេះធ្លាប់ឈ្នះនោះរួមបញ្ចូលទាំងពានលីគជាច្រើន, ពានក្នុងស្រុក និង UEFA Champions League ចំនួន 2។
ឈ្មោះរបស់ Pep Guardiola ត្រូវបានគេប្រសិទ្ធិនាមថា ជាអ្នកដែលមានភាពវៃឆ្លាតខាងយុទ្ធសាស្ត្រនៃការដឹកនាំក្រុម និងការឈ្នះពាន។ ប៉ុន្តែទោះបីជា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានសមត្ថភាពដ៏អស្ចារ្យ ដោយជួយក្លឹបរបស់ខ្លួនឲ្យឈ្នះពានជាហូហែរមកក៏ដោយ ក៏គាត់នៅតែធ្លាប់ត្រូវបានចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត ក្រោមស្នាដៃរបស់គ្រូបង្វឹកមួយចំនួនផងដែរ។
6. ចាញ់ Carlo Ancelotti (ឆ្នាំ 2024 ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត)
5. ចាញ់ Jose Mourinho (រដូវកាលឆ្នាំ 2010-2011 ក្នុងការប្រកួត Copa Del Rey វគ្គផ្តាច់ព្រ័ត្រ)
4. ចាញ់ Jurgen Klopp (ឆ្នាំ 2013 ពាន DFL Super Cup និងឆ្នាំ 2022 ពាន FA Community Shield វគ្គផ្ដាច់ព្រ័ត)
3. ចាញ់ Thomas Tuchel (រដូវកាលឆ្នាំ 2020-2021 ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត)
2. ចាញ់ Brendan Rodgers (ឆ្នាំ 2021 ពាន FA Community Shield វគ្គផ្ដាច់ព្រ័ត)
1. ចាញ់ Erik ten Hag (ឆ្នាំ 2024 ក្នុងការប្រកួត FA Cup វគ្គផ្ដាច់ព្រ័ត)
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ4 days ago
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley
-
បាល់ទាត់អន្តរជាតិ3 days ago
Thiago Almada អាចនឹងចាកចេញទៅលេងនៅលីគកំពូលនៃប្រទេសប្រេស៊ីល