បាល់ទាត់អន្តរជាតិ
Barcelona សម្រេចចិត្តលើអនាគតរបស់ Eric Garcia
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងបន្តរៀបចំផែនការក្រុមរបស់ពួកគេ សម្រាប់ត្រៀមយុទ្ធនាការរដូវកាលក្រោយ ហើយពួកគេនឹងពិចារណាលើអនាគតរបស់កីឡាករខ្ចីជើងទៅក្លឹបផ្សេងកាលពីរដូវកាលមុនផងដែរ។ យោងតាមលោក Gabriel Sans បានឲ្យដឹងថា ខ្សែការពារកណ្តាល Eric Garcia គឺជាផ្នែកមួយនៃផែនការរបស់ Xavi ដែលចង់នាំយកកីឡាកររូបនេះត្រឡប់មកវិញ។
ប៉ុន្តែបច្ចុប្បន្នគ្រូបង្វឹកថ្មីរបស់ពួកគេគឺលោក Hansi Flick ហើយគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ មិនចាត់ទុក Eric Garcia ជាកីឡាករសំខាន់ដែលចាំបាច់ត្រូវយកមកវិញនោះទេ។ កាលពីរដូវកាលមុន Eric Garcia បានខ្ចីជើងនៅ Girona ហើយបានជួយក្លឹបឲ្យដណ្ដើមបានកៅអី UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
Eric Garcia គឺជាតួអង្គដ៏សំខាន់សម្រាប់ Girona និងជាបេក្ខភាពកីឡាករឆ្នើមទាំង 3 រូបប្រចាំរដូវកាល ដែលបោះឆ្នោតដោយអ្នកគាំទ្រក្លឹបផងដែរ។ គេរំពឹងថា Girona នឹងព្យាយាមទិញ Eric Garcia ពី Barcelona។ ទន្ទឹមនឹងនេះដែរ កីឡាករខ្លួនឯងផ្ទាល់ក៏បើកចំហចំពោះការចាកចេញជាអចិន្ត្រៃយ៍នេះដែរ ប្រសិនបើ Barcelona មិនផ្តល់ឱកាសឲ្យគាត់ក្លាយជាកីឡាករជម្រើសដំបូងវិញ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបយក្ស 2 របស់អង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែការពារ Calafiori