បាល់ទាត់អន្តរជាតិ
Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Newcastle
![](https://x-sportkh.com/wp-content/uploads/2024/06/article-003890-1.jpg)
ក្លឹបហង្សក្រហម Liverpool កំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Newcastle គឺកីឡាករ Yankuba Minteh (នេះបើយោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ 90min.com)។ កីឡាករឆ្នើមរូបនេះ ត្រូវបានគេដឹងថា បានទទួលការចាប់អារម្មណ៍ដោយផ្ទាល់ពីគ្រូបង្វឹកថ្មីរបស់ Liverpool គឺលោក Arne Slot។
លើសពីនេះទៀត Yankuba Minteh និងលោក Arne Slot ក៏ធ្លាប់ធ្វើការជាមួយគ្នាផងដែរ ពេលដែលអ្នកទាំង 2 ស្នាក់នោះក្លឹប Feyenoord។ គួរដឹងផងដែរថា Yankuba Minteh បានចំណាយរយៈពេលពេញមួយរដូវកាលមុនដោយការខ្ចីជើងទៅកាន់ទឹកដីហូឡង់ជាមួយក្លឹប Feyenoord។
យ៉ាងណាមិញ Newcastle មិនចង់លក់កីឡាកររបស់ខ្លួនរូបនេះក្នុងតម្លៃតិចជាង 40 លានអឺរ៉ូ នោះទេ ប៉ុន្តែដោយសារបញ្ហាច្បាប់ FFP ពួកគេអាចត្រូវបានបង្ខំចិត្តលក់ Yankuba Minteh ក្នុងតម្លៃខុសពីការចង់បាន។ Yankuba Minteh បានចុះហត្ថលេខាចូលរួមជាមួយ Newcastle ដោយផ្ទេរពីក្លឹបដាណឺម៉ាក Odense កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃត្រឹមតែ 6.5 លានផោនប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Kylian Mbappe ស៊ុតគ្រាប់បាល់លើកដំបូង នៅក្នុងព្រឹត្តិការណ៍ Euro
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli ឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារមួយរូបរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ2 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ