បាល់ទាត់អន្តរជាតិ
ខ្សែបម្រើឆ្នើមសំខាន់ៗ 2 រូប ត្រូវបានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់
![](https://x-sportkh.com/wp-content/uploads/2024/06/article-003904-1.jpg)
ខ្សែបម្រើកណ្តាលដ៏សំខាន់របស់ក្លឹប Atalanta និងក្រុមជម្រើសជាតិហូឡង់ គឺកីឡាករ Teun Koopmeiners នឹងខកខានការប្រកួត UEFA Euro 2024 នាពេលខាងមុខ (នេះបើយោងតាមការប្រកាសជាផ្លូវការណ៍របស់សហព័ន្ធនៃប្រទេសហូឡង់)។
យ៉ាងណាមិញ Koopmeiners មានរបួសក្រលៀនដែលកើតឡើងក្នុងអំឡុងពេលប្រកួតមិត្តភាពកម្ដៅសាច់ដុំ កាលពីម្សិលមិញជាមួយនឹងប្រទេសអ៊ីស្លង់ ដែលបង្ខំចិត្តឲ្យគ្រូបង្វឹកប្រើប្រាស់ Jerdy Schouten ជំនួសវិញ។ ក្រោយមក បន្ទាប់ពីការពិនិត្យសុខភាពបានបង្ហាញថា កីឡាករវ័យ 26 ឆ្នាំរូបនេះ នឹងត្រូវការរយៈពេលប្រហែល 1 ខែដើម្បីជាសះស្បើយឡើងវិញ។ ពេលវេលានេះ បានច្រានចោលនូវលទ្ធភាពរបស់គាត់ទាំងស្រុង ក្នុងការចូលរួមព្រឹត្តិការណ៍ Euro 2024។
ក្រុមជម្រើសជាតិហូឡង់ក៏បានប្រកាសពីរបួសរបស់ខ្សែបម្រើសំខាន់ម្នាក់ទៀតផងដែរគឺ Frenkie de Jong ដែលគេនឹងខកខានក្នុងការចូលរួម Euro 2024 ដូចគ្នា។ គួរដឹងផងដែរថា ហូឡង់នឹងលេងការប្រកួតដំបូងរបស់ពួកគេនៅ Euro 2024 ថ្ងៃទី 16 ខែមិថុនា ជាមួយនឹងប៉ូឡូញ។ ក្រុមរបស់លោក Ronald Koeman ក៏នឹងត្រូវជួបជាមួយបារាំង និងអូទ្រីស ផងដែរ ដែលស្ថិតក្នុងពូលជាមួយគ្នា។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Kylian Mbappe ស៊ុតគ្រាប់បាល់លើកដំបូង នៅក្នុងព្រឹត្តិការណ៍ Euro
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli ឈានដល់កិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារមួយរូបរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ2 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ