បាល់ទាត់អន្តរជាតិ
Jose Mourinho ជឿជាក់ថា កីឡាកររូបនេះពិតជាសាកសមក្នុងការឈ្នះ Ballon d’Or
![](https://x-sportkh.com/wp-content/uploads/2024/06/article-003909-1.jpg)
គ្រូបង្វឹកថ្មីរបស់ក្លឹប Fenerbahce គឺលោក Jose Mourinho បានបង្ហាញពីគំនិតនៃការយល់ឃើញរបស់គាត់ថា តើអ្នកណានឹងឈ្នះ Ballon d’Or សម្រាប់ឆ្នាំ 2024។ យោងតាមការអះអាងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឲ្យដឹងថា ពាន Ballon d’Or ឆ្នាំនេះ គួរតែប្រគល់ឲ្យតារាឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Vinicius Jr។
លោក Jose Mourinho បាននិយាយកាលពីពេលថ្មីៗនេះថា៖ “តើអ្នកណានឹងឈ្នះ Ballon d’Or? ខ្ញុំជឿថា Vinicius Jr នឹងទទួលបានវា”។ គួរដឹងដែរថា Ballon d’Or គឺជាពានដែលកើតចេញពីការបោះឆ្នោត ហើយត្រូវប្រគល់ជូនកីឡាករដែលមានទម្រង់លេងលេចធ្លោរខ្លាំងដាច់គេក្នុងមួយរដូវកាល។
យ៉ាងណាមិញសម្រាប់កាលបរិច្ឆេទនៃពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែតុលា នៅទីក្រុងប៉ារីស។ បញ្ជីឈ្មោះបេក្ខភាពដែលអាចមានឱកាសឈ្នះពាននេះ នឹងត្រូវបង្ហាញនៅថ្ងៃទី 4 ខែកញ្ញា។ សម្រាប់អ្នកដែលកាន់កាប់កំណត់ត្រាជាកីឡាករដែលឈ្នះ Ballon d’Or ច្រើនជាងគេបច្ចុប្បន្នគឺ Lionel Messi ដែលឈ្នះពាននេះរហូតដល់ 8 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
PSG កំពុងពិចារណា ក្នុងការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Phil Foden ហោះត្រឡប់ទៅប្រទេសអង់គ្លេសវិញភ្លាមៗ ដើម្បីដោះស្រាយរឿងមួយ