បាល់ទាត់អន្តរជាតិ
Erik ten Hag ចង់ចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលដែលធ្លាប់ជាអតីតកូនក្រុមរបស់ខ្លួននៅ Ajax
![](https://x-sportkh.com/wp-content/uploads/2024/06/article-003963-1.jpg)
លោក Erik ten Hag ត្រូវបានគេអះអាងថា ចង់ជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនកាលនៅ Ajax គឺកីឡាករ Edson Alvarez។ ចាប់តាំងពីគាត់បានទៅដឹកនាំនៅ Manchester United កូនក្រុមរបស់គាត់នៅ Ajax បានចាកចេញទៅកាន់ក្លឹបផ្សេងៗជាបន្តបន្ទាប់រួមទាំង Edson Alvarez ផងដែរ។
ខ្សែបម្រើសញ្ជាតិម៉ិកស៊ិកូរូបនេះ បានចាកចេញពី Ajax ទៅចូលរួមជាមួយ West Ham នៅចុងឆ្នាំ 2023 ជាមួយនឹងតម្លៃខ្លួន 38 លានអឺរ៉ូ។ ចាប់តាំងពីពលេនោះមក Edson Alvarez បានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបញញួរធំ ដោយការលេងក្នុងតំណែងជាខ្សែបម្រើកណ្ដាល។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះយោងតាមរបាយការណ៍ Football Insider បានរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United បានចាប់អារម្មណ៍លើខ្សែបម្រើ Edson Alvarez ខណៈដែលកីឡាកររូបនេះធ្លាប់ធ្វើការជាមួយ Erik ten Hag ពេលនៅក្លឹប Ajax កាលពីប៉ុន្មានឆ្នាំមុន។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់