បាល់ទាត់អន្តរជាតិ
Man United បដិសេធដាច់ខាត មិនលក់កីឡាករឆ្នើមរូបនេះឡើយ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003969-1.jpg)
ក្លឹបបិសាចក្រហម Manchester United បានកំណត់គោលដៅច្បាស់លាស់ សម្រាប់បញ្ចប់ការប៉ុនប៉ងរបស់ Barcelona មកលើខ្សែបម្រើ Kobbie Mainoo ដោយពួកគេចាត់ទុកកីឡាករឆ្នើមរូបនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកីឡាករនៃអនាគតរបស់ក្លឹប។
កីឡាករវ័យ 19 ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាកីឡាករដ៏សំខាន់សម្រាប់បិសាចក្រហមក្នុងអំឡុងពេលយុទ្ធនាការកាលពីរដូវកាលមុន (2023-2024) ដោយគាត់បានបង្ហាញខ្លួនសរុបចំនួន 32 ប្រកួត ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដងផងដែរ។
កុងត្រាបច្ចុប្បន្នរបស់ Mainoo នៅ Old Trafford នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027។ យោងតាមសារព័ត៌មាន Manchester Evening បានឲ្យដឹងថា បិសាចក្រហម កំពុងដាក់ឈ្មោះ Kobbie Mainoo ទៅជាកីឡាករដែលមិនអាចលក់បាននៅរដូវក្តៅនេះ ដោយក្លឹបមិនមានការចរចា រឺឆែកមើលសំណើរពីក្លឹបណាៗទាំងអស់ដែលចង់បានគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
PSG កំពុងពិចារណា ក្នុងការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Phil Foden ហោះត្រឡប់ទៅប្រទេសអង់គ្លេសវិញភ្លាមៗ ដើម្បីដោះស្រាយរឿងមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ