បាល់ទាត់អន្តរជាតិ
AC Milan កំពុងពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid
![](https://x-sportkh.com/wp-content/uploads/2024/06/article-003968-1.jpg)
ក្លឹប AC Milan កំពុងពិចារណាលើការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួសកន្លែង Olivier Giroud ដែលទើបនឹងបានចាកចេញទៅក្លឹប LA Galaxy ដែលស្ថិតនៅលីគកំពូលនៃសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ពីលោក Gianluca Di Marzio បានឲ្យដឹងថា ក្លឹប AC Milan កំពុងចង់បានខ្សែប្រយុទ្ធ Memphis Depay របស់ Atletico Madrid។
យ៉ាងណាមិញសម្រាប់កុងត្រារបស់ Memphis Depay ជាមួយ Atletico Madrid នឹងត្រូវផុតកំណត់នៅដាច់ខែមិថុនា ឆាប់ៗខាងមុខ។ គេបានដឹងថា កីឡាករវ័យ 30 រូបនេះ នឹងមិនបន្តកុងត្រាថ្មីជាមួយក្លឹប Atletico Madrid នោះទេ ហើយគាត់នឹងចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ជម្រើសខ្សែប្រយុទ្ធចំណូលថ្មីដែល AC Milan ចង់ចុះហត្ថលេខានារដូវក្ដៅនេះគឺ Memphis Depay ព្រោះពួកគេមិនចាំបាច់ចំណាយប្រាក់ទិញផ្ដាច់កុងត្រាគាត់ពីក្លឹបចាស់ ខណៈដែលកីឡាកររូបនេះផ្ទាល់ក៏ប្រហែលជាចង់សាកល្បងរសជាតិថ្មីនៅក្នុងទឹកដីនៃលីគកំពូលរបស់អ៊ីតាលីផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់