បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
![](https://x-sportkh.com/wp-content/uploads/2024/07/article-004020-1.jpg)
ការប្រកួតវគ្គ 16 ចុងក្រោយ កាលពីរំលងអាធ្រាតយប់មិញនៃព្រឹត្តិការណ៍ Euro 2024 បានធ្វើឡើងនៅទីក្រុង Frankfurt ដែលជាការប៉ះគ្នារវាងព័រទុយហ្គាល់ និងស្លូវេនី។ ការប្រកួតរវាងក្រុមទាំង 2 គឺជាការប្រកួតដ៏តានតឹងបំផុត ដែលអូសបន្លាយពេលរហូតដល់ម៉ោងបន្ថែម 15 នាទី 2 ដង និងរហូតដល់វគ្គប៉េណាល់ទីកាត់សេចក្ដី។
នៅម៉ោងបន្ថែម ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស្ទើរតែមានឱកាសឈ្នះ 1-0 ទៅលើគូប្រកួតរបស់ខ្លួន ស្លូវេនី ទៅហើយ ខណៈដែល ពួកគេមានឱកាសទទួលបានបាល់ពិន័យ 11 ម៉ែត្រ ប៉ុន្តែការទាត់បាល់ពិន័យមិនបានសម្រេចពីកាពីតែនក្រុម Cristiano Ronaldo ដោយសង្គ្រោះបានពីអ្នកចាំទី Jan Oblak។
ទោះជាយ៉ាងណា ចុងក្រោយ ស្លូវេនី នៅតែជៀសមិនផុតពីការបរាជ័យ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីពួកគេស៊ុតមិនចូលសូម្បីតែ 1 គ្រាប់ ពោលគឺ ពួកគេបានខកខានស៊ុតមិនចូលតាំងពីគ្រាប់ទី 1 រហូតដល់គ្រាប់ទី 3។ អ្នកចាំទី Diogo Costa របស់ព័រទុយហ្គាល់ បានបង្ហាញពីការចាប់បាល់ប៉េណាល់ទីដ៏អស្ចារ្យ និងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការនាំក្រុមជម្រើសជាតិរបស់ខ្លួនឲ្យឡើយទៅវគ្គបន្ទាប់។
គួរដឹងផងដែរថា ព័រទុយហ្គាល់ ដែលបានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ នឹងត្រូវជួបជាមួយនឹង បារាំង ដោយការប្រកួតនឹងធ្វើឡើងទៅថ្ងៃទី 06 ចុងសប្ដាហ៍នេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ5 days ago
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City