បាល់ទាត់អន្តរជាតិ
UEFA បើកការស៊ើបអង្កេតលើកាយវិការអាសអាភាសរបស់ Bellingham
![](https://x-sportkh.com/wp-content/uploads/2024/07/article-004023-1.jpg)
តារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស Jude Bellingham កំពុងប្រឈមមុខនឹងការពិន័យជាប្រាក់មួយចំនួន រឺការព្យួរការប្រកួត សារតែអាកប្បកិរិយារបស់គាត់ដែលបង្ហាញឡើងនៅក្នុងការប្រកួត Euro 2024 វគ្គ 16 ក្រុមចុងក្រោយទល់នឹងស្លូវ៉ាគី កាលពីប៉ុន្មានថ្ងៃមុន ដោយនោះជាការបង្ហាញភាពអាសអាភាស។
យ៉ាងណាមិញ UEFA កំពុងស៊ើបអង្កេតកាយវិការអាសអាភាសរបស់កីឡាករវ័យ 21 ឆ្នាំរូបនេះ ដែលកើតឡើងអំឡុងពេលគេបានអបអរគ្រាប់បាល់ ដែលស៊ុតតាមស្មើ 1-1 ទៅលើស្លូវ៉ាគី។ ខ្សែបម្រើ Jude Bellingham បានធ្វើកាយវិការថើបដៃរបស់គាត់ ហើយបន្ទាប់មកបានយកដៃទៅដាក់ជិតប្រដាប់ភេទរបស់គាត់។
ទោះជាយ៉ាងណា ក្រោយការចោទប្រកាន់នេះបានកើតឡើង Jude Bellingham បានពន្យល់ថា កាយវិការរបស់គាត់គឺជាការលេងសើចចំពោះមិត្តជិតស្និទ្ធរបស់គាត់ ដែលកំពុងមើលការប្រកួតនោះដែរ។ ផ្អែកតាមសម្ដីរបស់ Bellingham ដែលត្រូវបានដកស្រង់ដោយ Marca បានឲ្យដឹងថា៖ “វាជាការលេងសើចចំពោះមិត្តជិតស្និទ្ធរបស់ខ្ញុំ ដែលមានវត្តមាននៅក្នុងការប្រកួតនោះដែរ។ សម្រាប់ក្រុមជម្រើសជាតិស្លូវ៉ាគី គឺគ្មានអ្វីក្រៅពីការគោរពចំពោះពួកគេទេ”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ5 days ago
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City