បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City
![](https://x-sportkh.com/wp-content/uploads/2024/07/article-004026-1.jpg)
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Enzo Maresca ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើកីឡាករម្នាក់ដែលគាត់ធ្លាប់ស្គាល់ពេលធ្វើការនៅ Manchester City។ យ៉ាងណាមិញ សម្រាប់កីឡាករដែលគ្រូបង្វឹករូបនេះចង់នាំយកទៅ Stamford Bridge គឺខ្សែបម្រើ James McAtee។
គិតចាប់តាំងពីបិទបញ្ចប់រដូវកាល 2023-2024 ដល់បច្ចុប្បន្ន តោខៀវបានចុះហត្ថលេខាលើកីឡាករចំណូលថ្មីចំនួន 3 នាក់ហើយ ដែលសុទ្ធតែជាកីឡាករវ័យក្មេងដែលមានដូចជា Tosin Adarabioyo, Omari Kellyman និង Marc Guiu។ ដោយឡែក Chelsea ក៏កំពុងចរចាជាមួយ Kiernan Dewsbury-Hall របស់ក្លឹប Leicester City ផងដែរ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Chelsea មានចំណាប់អារម្មណ៍ក្នុងការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយ James McAtee។ កីឡាករវ័យ 21 ឆ្នាំរូបនេះ ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Man City និងធ្លាប់បានបង្ហាញខ្លួនជាមួយក្រុមឈុតធំរបស់ក្លឹបសរុបចំនួន 6 ដង មុនពេលខ្ចីជើងទៅ Sheffield United នៅឆ្នាំ 2022។
James McAtee បានស៊ុតបាល់បញ្ចូលទីចំនួន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ក្នុងការបង្ហាញខ្លួនសរុបចំនួន 30 ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹង Sheffield United កាលពីរដូវកាលមុន (2023-2024) ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងត្រូវត្រឡប់មក Man City វិញនារដូវកាលក្រោយ ព្រោះបានចប់លក្ខខណ្ឌខ្ចីជើង។
ទោះបីជាគាត់នៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀតក៏ដោយ ប៉ុន្តែគេហាក់មើលឃើញថា Man City នឹងស្វែងរកការលក់ James McAtee នៅមុនរដូវកាលថ្មីចាប់ផ្ដើម ព្រោះកៅអីនៃការលេងក្នុងតំណែងជាខ្សែបម្រើរបស់ Man City បច្ចុប្បន្ន ពិតជាចង្អៀតខ្លាំង ខណៈដែលពួកគេមានខ្សែបម្រើឆ្នើមៗជាច្រើន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ3 days ago
Marc Cucurella បង្ហើបថា ខ្លួនកំពុងបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញមួយរូបរបស់ខ្លួន ឲ្យផ្ទេរទៅ Chelsea
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi