បាល់ទាត់អន្តរជាតិ
Gavi នឹងមិនបន្តកុងត្រាថ្មីឡើយ ប្រសិនបើក្លឹប Barcelona ចុះហត្ថលេខាផ្ទេរ Bernardo Silva
តារាឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Gavi មិនសប្បាយចិត្តជាមួយនឹងការតាមប្រមាញ់ខ្សែបម្រើ Bernardo Silva របស់ក្លឹប Manchester City ឡើយ ហើយរូបគេនឹងអាចចាកចេញពីក្លឹប ប្រសិនបើខ្សែបម្រើរូបនោះផ្ទេរមក Barcelona។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈានចូលវ័យ 18 ឆ្នាំហើយ កាលពីដើមសប្តាហ៍នេះ គាត់ក៏ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Catalan Beteve បានរាយការណ៍ថា Gavi បានជូនដំណឹងដល់ Barcelona ថា គាត់នឹងមិនបន្តកុងត្រាថ្មីរបស់គាត់ឡើយ ក្នុងករណីដែលក្លឹបចុះហត្ថលេខាលើ Bernardo Silva។
របាយការណ៍ដដែលនោះក៏បានបន្ថែមទៀតថា ខ្សែបម្រើកណ្តាលមាឌល្អិតចិត្តធំរូបនេះ បានជូនដំណឹងដល់គ្រូបង្វឹកលោក Xavi ពីការមិនសប្បាយចិត្តរបស់គាត់។ Gavi នឹងរង់ចាំរហូតដល់ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះជិតផុតកំណត់ ទើបគាត់ចុះហត្ថលេខាលើកុងត្រាថ្មី។
បច្ចុប្បន្ននេះក្លឹបអ្នកមានបុណ្យ Barcelona មានជម្រើសខ្សែបម្រើដ៏ច្រើន ខណៈដែលពួកគេបានចុះហត្ថលេខានាំយក Franck Kessie ពី AC Milan ហើយ Frenkie de Jong ក៏នៅជាមួយក្លឹបដដែល បើទោះជាមានពាក្យចចាមអារ៉ាមថាគាត់ចង់ផ្លាស់ទៅ Premier League ក៏ដោយ។ ទន្ទឹមនឹងនេះដែរ Miralem Pjanic បានត្រឡប់ពីការខ្ចីជើងរបស់គាត់ជាមួយ Besiktas វិញដែរ ខណៈដែល Nico Gonzalez កាន់តែមានទម្រង់លេងល្អឡើង និងត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងស្ទើរគ្រប់ប្រកួត។
ស្របពេលជាមួយគ្នានេះដែរលោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹប Man City បានសារភាពថា Bernardo Silva អាចចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។ Bernardo Silva ផ្ទាល់ក៏គាត់ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកចូលរួមជាមួយ Barcelona ដែរ។ ដូច្នេះយើងមានតែរងចាំមើលថា តើរវាង Gavi និង Bernardo Silva ម្នាក់ណាដែល Barcelona ចង់ឲ្យនៅជាមួយក្លឹប។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)