Connect with us

បាល់ទាត់អន្តរជាតិ

Xavi បញ្ជាក់​ប្រាប់​ពី​ស្ថានភាព​របួស​របស់​ខ្សែ​បម្រើ Pedri Gonzalez

Published

on

គ្រូបង្វឹក​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez បាន​ធ្វើ​ការ​អាប់ដេត​ពត៌មាន​អំពី​ស្ថានភាព​ចុងក្រោយ​ទាក់ទង​នឹង​របួស​របស់​ខ្សែបម្រើ​កណ្តាល Pedri ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លឹប Rayo Vallecano ក្នុង​ក្របខណ្ឌ La Liga កាល​ពី​ម្សិលមិញ​នេះ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ត្រូវ​បាន​គ្រូ​បង្វឹក​ប្ដូរ​ចេញ​នៅ​នាទី​ទី 72 ហើយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការភ័យ​ខ្លាច​ថា​គាត់​អាច​មាន​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​សម្រាក​រយៈពេល​យូរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Xavi បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ក្លឹប ដោយ​គាត់​បានបង្ហាញ​ពី​ទំហំ​នៃ​ជម្ងឺ​របស់​កីឡាករវ័យ 19 ឆ្នាំ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ។

គ្រូបង្វឹក Barcelona បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា “Pedri មាន​ភាព​មិន​ស្រួល ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​ផ្លាស់​ប្តូរ​គាត់​ចេញ។ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ធ្វើ​តេស្ត​លើ​រូប​គាត់​​ហើយ​ វា​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​ទេ។​ មិន​មាន​របួស​ទេ”។

Pedri Gonzalez បច្ចុប្បន្ន គឺ​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​របស់ Barcelona ហើយ​គាត់​ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​វីរៈបុរស​របស់​ក្លឹប Andres Iniesta ទៀត​ផង។ គាត់​ទើប​តែ​ត្រូវ​បាន​ក្លឹប​ផ្លាស់​ប្ដូរ​លេខ​អាវ​ពី​លេខ 16 មកពាក់​លេខ 8 នៅ​រដូវកាល​នេះ​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២