បាល់ទាត់អន្តរជាតិ
Manchester United ត្រៀមដេញថ្លៃ Kalvin Phillips តម្លៃខ្ទង់ 60 លានផោន

កាលពីពេលថ្មីៗកន្លងទៅនេះ ក្លឹប Leeds United បានដាក់តម្លៃសម្រាប់ខ្សែបម្រើ Kalvin Phillips ចន្លោះពី 50 ទៅ 60 លានផោន ខណៈដែលក្លឹបបិសាចក្រហម Manchester United បានបើកការពិភាក្សាមួយជាមួយ Leeds United ផងដែរ នេះបើយោងតាមការរាយការណ៍ពី Manchester Evening News។
ទោះជាយ៉ាងណាក្លឹប Aston Villa ក៏ត្រូវបានគេនិយាយថា កំពុងចាប់អារម្មណ៍ជាមួយ Phillips ដែរ ហើយមានសេចក្ដីរាយការណ៍មួយបានលើកឡើងថា ពួកគេក៏បានត្រៀមដេញថ្លៃ 60 លានផោន ដើម្បីទិញយកកីឡាករវ័យ 26 ឆ្នាំរូបនេះ។
បិសាចក្រហម Manchester United បានកំណត់យក Phillips ជាគោលដៅសំខាន់មួយរបស់ពួកគេ ដោយក្ដីសង្ឃឹមលើការនាំយក Declan Rice អាចនឹងត្រូវបោះបង់ចោល បន្ទាប់ពី West Ham បានដាក់តម្លៃខ្ពស់កប់ពពករហូតដល់ 150 លានផោន សម្រាប់ខ្សែបម្រើឆ្នើមរបស់ពួកគេ។
យ៉ាងណាមិញវត្តមានរបស់គ្រូបង្វឹកថ្មី Erik ten Hag ក៏បានធ្វើឲ្យមានការលើកឡើងផងដែរថា គ្រូបង្វឹករូបនេះនឹងនាំយកកីឡាករសញ្ជាតិប្រេស៊ីលដែលកំពុងឡើងជើងខ្លាំង Antony ពីក្លឹប AFC Ajax ផងដែរ ដោយកីឡាករឆ្នើមរូបនេះ នឹងដាក់ឲ្យលេងនៅតំបន់ប្រយុទ្ធស្លាបស្ដាំ ដែលបច្ចុប្បន្នមិនទាន់មានកីឡាករណាអាចលេងបានល្អនៅតំបន់នោះនៅឡើយទេ។
ប្រភព: The Sun
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi