Connect with us

បាល់ទាត់អន្តរជាតិ

Ramos និង Jordi Alba នឹង​ទៅ​លេង​ជាមួយ Messi នៅ Inter Miami

Published

on

យោងតាម​សារ​ព័ត៌មាន SPORT បាន​ឲ្យដឹង​ថា តារា​ឆ្នើម Lionel Messi អាច​នឹង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​ជាថ្មី​ម្ដង​ទៀត​ជាមួយ Sergio Ramos និង​ខ្សែការពារ​ស្លាប Jordi Alba នៅ​ក្លឹប Inter Miami ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​សហរដ្ឋ​អាមេរិច MLS។ ទាំង Ramos និង Jordi Alba បច្ចុប្បន្ន​ភ្នាក់ងារ​របស់​គាត់​មិន​បាន​ស្វះស្វែង​រក​ក្លឹប​ថ្មី​ឡើយ ព្រោះ​ពួក​គេ​បាន​កំណត់​គោលដៅ​រួច​ហើយ​ថា នឹង​ចូលរួម​ជាមួយ Inter Miami។

Lionel Messi បាន​ប្រកាស​កាល​ពី​ខែ​មុន​ថា គាត់​នឹង​បន្ត​អាជីព​បាល់ទាត់​របស់​គាត់​នៅ MLS ហើយ​ក្រោយ​មក​ទៀត Sergio Busquets ក៏​បាន​ផ្ទេរ​ទៅ​តាម​កីឡាករ​វ័យ 36 ឆ្នាំ​រូបនេះ​ដែរ។ យ៉ាង​ណា​មិញ ថ្មីៗ​នេះ​ Gerardo Martino ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Inter Miami ខណៈ​ដែល​ពួក​គេ​កំពុង​សម្លឹង​មើល​ការ​ពង្រឹង​ក្រុមបន្ថែម ដែល​កំពុង​យ៉ាប់យ៉ឺន​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត​លីគ។

យ៉ាង​ណា​មិញ Messi ធ្លាប់​បាន​លេង​ជាមួយ​គ្នា​នៅ​លើ​​ទីលាន​ប្រកួត​ចំនួន 46 ដង ជាមួយ​ខ្សែការពារ​ឆ្នើម Sergio Ramos ​ក្នុង​​កំឡុង​ពេល​ពួក​គេ​នៅ PSG។ ថ្វី​ត្បិតតែ​ធ្លាប់​ជា​គូប្រជែង ដែល​មើល​មុខ​គ្នា​មិន​ចំ​នៅ La Liga ក៏ដោយ អ្នក​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​នៅ​ប្រទេស​បារាំង ហើយ​ទំនង​ពួក​គេ​អាច​នឹង​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិច​ជាមួយ​គ្នា ដែល​ជា​ការ​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​ជា​ជីព​របស់​ខ្លួន​ផង​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២