បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមផ្ទេរខ្សែបម្រើមិនសូវល្បីឈ្មោះមួយរូបរបស់ Arsenal

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើកណ្តាលរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Miguel Azeez។ យ៉ាងណាមិញ កីឡាករវ័យ 20 ឆ្នាំរូបនេះមិនទាន់មានភាពច្បាស់លាស់ថា នឹងអាចបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ក្លឹបកាំភ្លើងធំក្រោមការដឹកនាំរបស់លោក Mikel Arteta នៅឡើយទេ។
Miguel Azeez មិនសូវមានភាពលេចធ្លោរ និងទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ ក្នុងអំឡុងពេលខ្ចីជើងជាមួយក្លឹប Portsmouth, UD Ibiza និង Wigan Athletic។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម 20 ឆ្នាំរូបនេះតែងតែមិនសូវទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាពនៅលើទីលានប្រកួត។
បច្ចុប្បន្ននេះ គាត់បានត្រលប់ទៅ Arsenal ដែលជាក្លឹបដើមរបស់ខ្លួន ហើយគាត់ក៏នៅមានកុងត្រាជាមួយក្លឹបកាំភ្លើងធំរហូតដល់ឆ្នាំ 2024 ផងដែរ។ ទោះជាយ៉ាងណាក្ដី អាជីពរបស់ Miguel Azeez បានស្ថិតនៅផ្លូវបំបែក ខណៈដែលគាត់មិនត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុម សម្រាប់ដំណើរប្រកួតមិត្តភាពមុនបើករដូវកាលថ្មីរបស់ពួកគេនៅសហរដ្ឋអាមេរិកឡើយ។ ក្នុងស្ថានភាពដ៏អាក្រក់នេះ បែរជារឿងល្អមួយកំពុងនឹងកើតឡើង ដោយយោងតាមកាសែត Sport បានអះអាងថា Barcelona នឹងចុះហត្ថលេខាផ្ទេរ Azeez ពីទឹកដីអង់គ្លេស។ Barcelona ចង់បន្ថែមខ្សែបម្រើដែលកើតឆ្នាំ 2002 រូបនេះ ទៅក្នុងឈុតយុវជនរបស់ពួកគេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona