Connect with us

បាល់ទាត់អន្តរជាតិ

Neymar កំពុង​បើក​ភ្លើង​ខៀវ ក្នុង​ការ​ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Neymar Jr ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​ភ្លើង​ខៀវ​សម្រាប់​ការ​ផ្ទេរ​នា​រដូវក្តៅ​នេះ ទៅ​កាន់​ក្លឹប​យក្ស​នៅ​អារ៉ាប៊ីសាអូឌីត Al-Hilal។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​បង្ហាញ​ខ្លួន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​របស់ PSG ដោយ​ចាប់​ដៃ​គូ​ជាមួយ Lionel Messi និង Kylian Mbappe កាល​ពី​រដូវកាល​មុន ប៉ុន្តែ​គាត់​មិន​បាន​បង្ហាញ​ខ្លួន​ពេញ​មួយ​រដូវកាល​ឡើយ ដោយ​សារ​តែ​របួស​កជើង​ធ្ងន់ធ្ងរ។

ខ្សែ​ប្រយុទ្ធ​ស្លាប Neymar Jr នៅ​មាន​កុងត្រា​ជាមួយ PSG រហូត​ដល់​ឆ្នាំ 2025 ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គាត់​នឹង​បន្ត​ស្នាក់​នៅ​ទឹកដី​បារាំង​យ៉ាង​ហោច​ណាស់ 1 រដូវកាល​ទៀត ខណៈ​ដែល Messi បាន​ចាកចេញ​ទៅ​ទឹកដី​អាមេរិក ដោយ​ចូល​រួម​ជាមួយ Inter Miami ហើយ Kylian Mbappe ត្រៀម​ចាកចេញ​ទៅ Real Madrid។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ Mbappe ត្រូវ​បាន​គេ​ដឹង​ថា កំពុង​បើក​ចំហ​ចំពោះការ​បន្ត​កុងត្រា ហើយ Neymar បែរ​ជា​ត្រៀម​ចាកចេញ​ទៅ​វិញ។ យោង​ទៅ​តាម L’Equipe បាន​រាយការណ៍​ថា Neymar ពេល​នេះ បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​ទៅ Al-Hilal ហើយ។ អតីត​កីឡាករ​របស់​ក្លឹប Barcelona រូប​នេះ នឹង​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ Al-Hilal ហើយ​ការ​ចុះ​កុងត្រា​នោះ​គាត់​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម 150 លានផោន​ក្នុង​មួយ​ឆ្នាំ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២