Connect with us

បាល់ទាត់អន្តរជាតិ

ក្ដៅៗ!!! Antony ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ក្រោយ​ការ​ចោទ​ប្រកាន់​ថា បាន​វាយ​ធ្វើ​បាប​អតីត​មិត្ត​ស្រី​របស់​ខ្លួន

Published

on

ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Antony ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គាត់​បាន​ប្រព្រឹត្តិ​បទល្មើស​ដោយ​បំពាន​លើ​អតីត​មិត្ត​ស្រី​របស់​ខ្លួន។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ប្រេស៊ីល UOL បាន​ឲ្យ​ដឹង​ថា អតីត​មិត្តស្រី​របស់ Antony គឺ​នាង Gabriela Cavallin បាន​ធ្វើ​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ដោយ​បង្ហាញ​ពី​ភស្ដុតាង​ជាមួយ​នឹង​រូបភាព​នៃ​ការ​រងរបួស និង​សារ WhatsApp រវាងនាង និង​បុគ្គល​ម្នាក់​ដែល​នាង​និយាយ​ថា​គឺ​ជា Antony។

យ៉ាង​ណា​មិញ Gabriela Cavallin បាន​ចោទ​ប្រកាន់​ថា Antony បាន​វាយ​ធ្វើ​បាប​នាង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន នៅ​ពេល​ដែល​នាង​មាន​ផ្ទៃពោះ ហើយ​នោះ​ជា​កូន​របស់​ពួកគេ​ទាំង​ពីរ។ នាង​​បាន​​អះអាង​​ថា Antony ចាប់​​នាង​ទៅ​​ក្នុង​រថយន្ត ហើយ​បាន​វាយ​នាង​ម្តង​ហើយ​ម្តង​ទៀត និង​គំរាម​បោះ​នាង​ចេញពី​រថយន្ត​ក្នុង​​កំឡុង​ពេល​កំពុង​បើកបរ​ដោយ​ល្បឿន​យ៉ាង​លឿន។ មិន​ទាន់​អស់​ឡើយ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ការ​ធ្វើ​បាប​នាង​ក្នុង​ករណី​មួយ​ផ្សេង​ទៀត ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង Manchester កាល​ពី​ថ្ងៃទី 15 ខែ​មករាឆ្នាំ​នេះ រហូត​ធ្វើ​ឲ្យ Cavallin ត្រូវ​ចូល​មន្ទីរ​ពេទ្យ។

ជា​ចុង​ក្រោយ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល បាន​បញ្ជាក់​ថា Antony ត្រូវ​បាន​ដកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup នៅ​ខែ​កញ្ញា​នេះ ដែល​​ត្រូវ​ប្រកួត​ជាមួយ​បូលីវី និង​ប៉េរូ។ ពួក​គេ​បាន​កោះហៅ​បេក្ខភាព​កីឡាករ​​ជំនួស​ថ្មី គឺ​ជា​ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២