Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ​ចង់​ផ្ទេរ​ខ្សែការពារ​ម្នាក់​ក្នុង​ចំណោម Theo Hernandez និង Federico Dimarco

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្លាប Theo Hernandez របស់​ក្លឹប AC Milan និង Federico Dimarco របស់ Inter Milan ដោយ​ពួក​គេ​ចង់​បាន​ម្នាក់​ក្នុង​ចំណោម កីឡាករ​ឆ្នើម​ទាំង​ពីរ​រូប​ដែល​កំពុង​ប្រកប​អាជីព​នៅ​​លីគ​កំពូល​របស់​អ៊ីតាលី។

នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​បី​លើក គិត​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​ប្រធាន​ក្លឹប​ថ្មី​នៅ​កីឡដ្ឋាន Stamford Bridge លោក Todd Boehly បាន​ចំណាយ​ប្រាក់​ប្រហែល 1 ពាន់លាន​ផោន​ទៅ​ហើយ លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី។ ដូចដែល​យើង​បាន​ឃើញ ការ​ចំណាយ​របស់​ពួក​គេ​មិន​អាច​នាំ Chelsea ទៅ​រក​ភាព​ល្អ​ប្រសើរ​ណា​មួយ​ឡើយ ហើយ​នៅ​រដូវកាល​ថ្មី​នេះ ពួក​គេ​រក​បាន​ពិន្ទុត្រឹម​តែ 5 ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ទាំង 6 ប្រកួត​នៅ Premier League។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ប្រធាន​ក្លឹប​តោខៀវ​នឹង​ចំណាយ​ប្រាក់​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត នៅ​ពេល​ទ្វារ​នៃ​ការ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​ដើម​ឆ្នាំ​ក្រោយ។ យោងតាម​របាយការណ៍​ពី Calciomercato បាន​អះអាង​ថា ក្លឹប​តោខៀវ Chelsea ចាប់​អារម្មណ៍​លើ Hernandez និង Dimarco ដែល​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នឹង​មាន​ម្នាក់​ដែល​ពួក​គេ​នឹង​ផ្ទេរ​នាំ​យក​មក​ទឹកដី​អង់គ្លេស។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២