Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ អាច​នឹង​បញ្ចប់​កំណត់ត្រា​មិន​ទាន់​ចាញ់​របស់ Tottenham Hotspur នៅ​រំលង​អាធ្រាត​នេះ?

Published

on

នៅ​ម៉ោង 3 រំលង​អាធ្រាត​នេះ ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur របស់​លោក Ange Postecoglou នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​តោខៀវ Chelsea ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ ក្នុង​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League។

យ៉ាង​ណា​មិញ Tottenham Hotspur កំពុង​មាន​ការ​ព្រួយ​បារម្ភ​ដោយបញ្ហា​របួស​របស់​ខ្សែការពារ​ស្លាប​ដ៏​សំខាន់ គឺ​កីឡាករ​វ័យ​ក្មេង Destiny Udogie ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អ៊ីតាលីរូប​នេះ​មិន​បាន​ចូល​លេង​ឡើយ ក្នុង​ការ​ប្រកួត​មុន ពេល​ដែល​ពួក​គេ​បាន​យក​ឈ្នះ 2-1 ទៅ​លើ Crystal Palace។

មាន់ខ្នាយ​មាស Tottenham Hotspur កំពុង​សម្លឹង​រក​ជ័យ​ជំនះ​ទៅ​លើ​តោខៀវ Chelsea នៅ​ក្នុងការ​ប្រកួត​នោះ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​ជា​ថ្មី​ម្ដង​ទៀត ក៏​ដូច​ជា​រក្សា​កំណត់​ត្រា​មិន​ទាន់​ចាញ់​នៅ​រដូវកាល​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យក​ឈ្នះ Chelsea ហាក់​តានតឹង​ខ្លាំង។ ថ្វី​ត្បិតតែ ពួក​គេ​កំពុង​ធ្លាក់​ជើង​ខ្លាំង​ក៏​ដោយ តែ​តោខៀវ​នៅ​តែ​មាន​ទម្រង់​លេង​ដែល​អាច​តទល់​នឹង​ក្រុម​ខ្លាំងៗ​ផ្សេង​ទៀត​នៅ Premier League បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២