Connect with us

បាល់ទាត់អន្តរជាតិ

Zidane បដិសេធ​មិន​ទទួល​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី

Published

on

បន្ទាប់​ពី​ការ​ចាកចេញ​ពី​ក្លឹប Real Madrid ក្នុង​ខែ​មិថុនា ឆ្នាំ 2021 លោក Zinedine Zidane នៅ​តែ​គ្មាន​កាន់​កាប់​តួនាទី​អ្វី រឺ​ជា​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្លឹប​ណា​មួយ​ឡើយ។ យ៉ាង​ណា​មិញ កាល​ពី​ពេល​ថ្មីៗ​នេះ គាត់​បាន​ទទួល​ឱកាស​ដ៏​ល្អ​មួយ​ផង​ដែរ ដើម្បី​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក Zinedine Zidane បាន​បដិសេធ​សំណើរ​នេះ។ គួរ​ដឹង​ផង​ដែរ​ថា មិន​មែន​ទើប​តែ​ពេល​នេះ​ឡើយ គាត់​ក៏​ធ្លាប់​បាន​បដិសេធ​សំណើរ​ធ្វើ​ជា​គ្រូ​បង្វឹក​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​សហរដ្ឋអាមេរិក​ផងដែរ ខណៈ​ដែល​របាយការណ៍​ច្បាស់ការណ៍​មួយ​​បាន​អះអាង​​ថា អាទិភាព​ខ្ពស់​សម្រាប់​លោក Zinedine Zidane ​គឺ​ការ​ទទួល​បន្ទុក​ក្រុម​ជម្រើស​ជាតិ​បារាំង​ដែល​ជា​សញ្ជាតិ​របស់​គាត់។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​បច្ចុប្បន្ន​កំពុង​ស្វែងរក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី បន្ទាប់​ពី​លោក Djamel Belmadi បាន​លាលែង​ពី​តំណែង​របស់​គាត់ ក្រោយ​ការ​បរាជ័យ​ដែល​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 4 បាតតារាង ក្នុង​ពូល D នៃ​ពានរង្វាន់​ប្រចាំ​តំបន់​អាហ្រ្វិក Afcon Cup 2023។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២