បាល់ទាត់អន្តរជាតិ
Vitor Roque មកហ្វឹកហាត់មុនការកំណត់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍គ្រូបង្វឹកថ្មី

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vitor Roque របស់ក្លឹប Barcelona កំពុងព្យាយាមធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ខ្លួនគឺលោក Hansi Flick ចាប់អារម្មណ៍ និងពេញចិត្ត។ យោងតាមការអះអាងរបស់លោក Roger Torello បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប Atletico Paranaense រូបនេះ បានកាត់បន្ថយរយៈពេលវិស្សមកាលឈប់សម្រាប់របស់គាត់ និងបានមកដល់កន្លែងហ្វឹកហាត់របស់ក្លឹប Barcelona មុនកំណត់។
យ៉ាងណាមិញ ពេលនេះ Vitor Roque កំពុងហ្វឹកហាត់ជាមួយក្រុមឈុត B របស់ក្លឹប Barcelona។ គេបានមើលឃើញថា Vitor Roque មានបំណងទាក់ទាញចំណាប់អារម្មណ៍របស់លោក Hansi Flick ដើម្បីឲ្យគេទទួលបានពេលវេលាលេងកាន់តែច្រើន ក្នុងរដូវកាលថ្មី។
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើននៅតាមបណ្ដាញអ្នកសារព័ត៌មានអំពីការផ្ទេរ Vitor Roque ទៅកាន់ក្លឹបផ្សេងទៀតដែលស្ថិតក្នុងក្របខណ្ឌ La Liga ដូចគ្នា ប៉ុន្តែគាត់មិនចង់ចាកចេញនោះទេ។ Vitor Roque តែងតែស្រមៃចង់លេងឲ្យ Barcelona ហើយចង់ក្លាយជាកីឡាករដែលកសាងប្រវត្តិសាស្ត្រនៅក្លឹបបច្ចុប្បន្នរបស់គាត់។
ប្រភព: Dailysports