បាល់ទាត់អន្តរជាតិ
ព័រទុយហ្គាល់ ត្រៀមបើកឆាកប្រកួត Euro 2024 ទល់នឹង សាធារណរដ្ឋឆេក នៅរំលងអាធ្រាតនេះ!!!
មួយក្នុងចំណោមក្រុមសំណព្វចិត្តរបស់អ្នកគាំទ្រសម្រាប់ការប្រកួតជើងឯកតំបន់អឺរ៉ុប នឹងធ្វើឡើងរំលងអាធ្រាតនេះ ដោយព័រទុយហ្គាល់នឹងបើកឆាកប្រកួត Euro 2024 របស់ពួកគេទល់នឹងសាធារណរដ្ឋឆេក ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Leipzig។
ប្រទេសព័រទុយហ្គាល់ ធ្លាប់បានឈ្នះពានជើងឯក Euro ត្រឹមតែម្ដងប៉ុណ្ណោះ នៅក្នុងឆ្នាំ 2016 ដោយពេលនោះពួកគេបានយកឈ្នះក្រុមមាន់គកបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត។ ផ្ទុយមកវិញសម្រាប់សាធារណរដ្ឋឆេក ជាក្រុមដែលមិនធ្លាប់ឈ្នះពាន Euro និងពានរង្វាន់អ្វីមួយឡើយនៅតំបន់អឺរ៉ុប។
ព័រទុយហ្គាល់ បានឈ្នះពាន Euro 2016 ដែលធ្វើឲ្យគ្រប់គ្នាមានការកោតសរសើរ និងរំលឹកពីកីឡាករឆ្នើមដ៏សំខាន់របស់ខ្លួនគឺ Cristiano Ronaldo។ ទោះជាយ៉ាងណាក៏ដោយ ព័រទុយហ្គាល់បានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ Euro 2020 ដែលនៅឆ្នាំនោះ ក្រុមជម្រើសជាតិអ៊ីតាលីបានក្លាយជាម្ចាស់ជើងឯក។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar