Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ជ្រើសរើស​យក Cristiano Ronaldo ល្អ​ជាង Lionel Messi

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​ខ្សែប្រយុទ្ធ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​​អាហ្សង់ទីន​លោក Omar da Fonseca បាន​បង្ហាញ​ពី​ការ​ជ្រើសរើស​ផ្ទាល់​ខ្លួន​របស់​លោក​លើ​សំណួរ​ដែល​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​មក​ហើយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ល្អ​បំផុត​រវាង Lionel Messi និង Cristiano Ronaldo។

លោក Fonseca ដែល​ធ្លាប់​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន 2 ដង​ក្នុង​អំឡុង​ពេល​នៃ​អាជីព​បាល់​ទាត់​របស់​ខ្លួន​នោះ បាន​ជ្រើសរើស​យក Cristiano Ronaldo ដែល​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ល្អ​ជាង Lionel Messi របស់​អាហ្សង់ទីន ដែល​ជា​មិត្ត​រួម​ជាតិ​របស់​ខ្លួន។

ដំបូង​ឡើយ​ដោយ​សារ Fonseca ជា​ជនជាតិ​អាហ្សង់ទីន គ្រប់​គ្នា​រំពឹង​ថា គាត់​នឹង​ជ្រើសរើស​យក Messi ដែល​មាន​សញ្ជាតិ​ដូច​ខ្លួន ប៉ុន្តែ​ចម្លើយ​របស់​គាត់​បាន​ផ្ទុយ​ស្រឡះ​ពី​ការ​គិត។ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​ស្នើ​សុំ​ឲ្យ​ជ្រើសរើស​រវាង​ខ្សែប្រយុទ្ធ​ទាំង​ពីរ Fonseca បាន​និយាយ​យ៉ាង​ខ្លី​នៅ​លើ​បណ្ដាញ​សង្គម TikTok ថា “Cristiano Ronaldo”។

ប្រភព: Dailypos NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២