បាល់ទាត់អន្តរជាតិ
Henderson ត្រៀមចាកចេញទៅចូលរួមជាមួយក្លឹប AFC Ajax
យោងតាមរបាយការណ៍ច្បាស់ការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែបម្រើ Jordan Henderson របស់ក្លឹប Al Ettifaq ត្រៀមនឹងបញ្ចប់ការចរចាផ្ទេរ ដើម្បីចាកចេញពី Saudi Pro League ដើម្បីចូលរួមជាមួយក្លឹប Ajax ដែលស្ថិតនៅលីគកំពូលនៃប្រទេសហូឡង់ហើយ។
យ៉ាងណាមិញ Jordan Henderson គឺជាអតីតកីឡាករចាស់វស្សាមួយរូបរបស់ក្លឹបហង្សក្រហម Liverpool ហើយគាត់បានចំណាយពេល 12 ឆ្នាំនៅ Anfield។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 33 ឆ្នាំរូបនេះបានចាកចេញទៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2023។
ដោយឡែក ជីវិតនៅប្រទេសអារ៉ាប៊ីសាអូឌីតមិនមែនដូចអ្វីដែលជាការរំពឹងទុករបស់ខ្សែបម្រើរូបនេះឡើយ ហើយគាត់ត្រូវបានគេដឹងថា ពិតជាចង់ចាកចេញពីទីនោះតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ សម្រាប់ក្លឹប Al Ettifaq ដំបូងឡើយ ពួកគេមិនចង់ចែកផ្លូវជាមួយ Henderson ដែលជាកីឡាករនៅមានកុងត្រារហូតដល់ឆ្នាំ 2026 នោះឡើយ។
ប៉ុន្តែយ៉ាងណា នៅពេលនេះយោងទៅតាមរបាយការណ៍ពី The Athletic បានអះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ជិតនឹងឈានដល់ការចាកចេញហើយ។ Henderson និង Al Ettifaq បានឈានដល់កិច្ចព្រមព្រៀងមួយដាច់ដោយឡែករវាងភាគីទាំង 2 ហើយខ្សែបម្រើរូបនេះ នឹងចូលរួមជាមួយក្លឹប Ajax របស់ហូឡង់ នាពេលឆាប់ៗខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ